តារាសម្ដែងថៃ លោក Aum Atichart និងអ្នកនាង Nat Myria ចង់មានកូនក្នុងឆ្នាំក្រោយនេះ
បាងកក៖ ថ្មីៗនេះតារាសម្តែងថៃមានឈ្មោះល្បី លោក Aum Atichart និយាយប្រាប់បណ្ដាញសារព័ត៌មានថា លោក និងភរិយាកំពុងត្រៀមខ្លួនដើម្បីបានកូនក្នុងឆ្នាំក្រោយ។
បើតាមការបញ្ជាក់ជាមួយសារពត៌មាន លោក Aum Atichart និយាយថា « មនុស្សជាច្រើនសួរខ្ញុំថា តើពេលណាខ្ញុំនឹងមានកូននឹងគេ ហើយខ្ញុំក៏ប្រាប់វិញថា ខ្ញុំកំពុងចាប់ផ្តើមគិតអំពីរឿងនេះ ថាតើខ្ញុំត្រូវយកពេលណា ។ ពីព្រោះក្នុងពេលនេះ ខ្ញុំកំពុងថែរក្សានៅសុខភាពរបស់ខ្ញុំនិងត្រៀមលក្ខណៈដើម្បីទទួលយកកូនម្នាក់នៅក្នុងឆ្នាំក្រោយនេះ »។
ទាក់ទងនឹងដំណឹងដែលចង់បានកូននោះ បានធ្វើឱ្យភរិយារបស់លោក Aum Atichart សប្បាយចិត្តយ៉ាងខ្លាំង និងអ្នកនាងបានត្រៀមលក្ខណៈសម្រាប់ការមានកូនរួចជាស្រេច។ ជាងនេះ ទៅទៀតគ្រួសាររបស់លោកនឹងពិភាក្សាជាមួយវេជ្ជបណ្ឌិតជាថ្មីម្តង ដើម្បីឱ្យអ្វី រលូតដូចការគ្រោងទុក៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍