ភាពយន្ត «ម្ចាស់របាំងមុខ» ទទួលបានជ័យលាភី ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពជា២០១៨
ក្នុងកម្មវិធីបិទមហោស្រពភាពយន្តខ្លីថ្នាក់ជាតិកាលពីថ្ងៃទី ១៥ ខែវិច្ឆកា ឆ្នាំ២០១៨ គណៈកម្មាការ បានប្រកាសលទ្ធផលចុងក្រោយ ដោយភាពយន្តខ្នាតខ្លី «ម្ចាស់របាំងមុខ»បានទទួលជ័យលាភីលេខ១ និងភាពយន្ត«នារីសក់ខ្លី»ទទួលបានចំណាត់ថ្នាក់លេខ២ ព្រមទាំងរឿង «ផ្តើមស្នេហ៍លើឡានក្រុង»បានទទួលចំណាត់ថ្នាក់លេខ៣។
គួរបញ្ចាក់ផងដែរថាភាពយន្តរឿង«ម្ចាស់របាំងមុខ»បង្ហាញពីស្នាដៃសិល្បៈល្ខោនខោល ចំនែកឯភាពយន្តរឿងសក់ខ្លីបង្ហាញពីអាពាហ៍ពិពាហ៍ចាប់បង្ខំនៅក្នុងសម័យខ្មែរក្រហម ហើយភាពយន្តរឿង«ផ្តើមស្នេហ៍លើឡានក្រុង»បង្ហាញពីចំនងស្នេហាដែលកើតឡើងលើរថយន្តក្រុងរបស់យុវវ័យមួយគូរ។
ក្នុងកម្មវិធីបិទមហោស្រពភាពយន្តខ្លីថ្នាក់ជាតិនេះដែរ ភាពយន្តចំនួន៦ ត្រូវបានជ្រើសរើស ដើម្បីដាក់បញ្ចាំងប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រដែលមានចំនងជើងដូចជា៖
- បងប្អូនប្រុស
- ផ្តើមស្នេហ៍លើឡានក្រុង
- ដើមត្នោត
- ម្ចាស់របាំងមុខ
- ចាប់ជំរិត
- នារីសក់ខ្លី
សូមបញ្ចាក់ផងដែរថាមហោស្រពភាពយន្តខ្លីថ្នាក់ជាតិរៀបចំឡើងដោយនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានប្រព្រឹត្តិទៅរយៈពេល ៥ថ្ងៃដែលទទួលបានរឿងខ្លីចំនួន ៤០៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍