Connect with us

មុខរបរដាំស្មៅលក់របស់អ្នកភូមិស្វាយអាត់ក្រោម

មុខរបរដាំស្មៅលក់របស់អ្នកភូមិស្វាយអាត់ក្រោម បានធ្វើឲ្យជីវភាពរបស់ពួកគាត់បានល្អប្រសើរច្រើន និងមិនសូវនឿយហត់ ដូចកាលពីមុន ដែលពួកគាត់ធ្លាប់ដាំដើមកក់ ជ្រលក់កក់ និងកន្ទេលលក់ទៀតផង។
ចំពោះតម្លៃស្មៅនេះ គឺមួយការ៉េ ឈ្មួញកណ្តាលទិញក្នុងតម្លៃប្រមាណ១ដុល្លារ២កាក់ គឺប្រហែលជា៤.៨០០រៀល ចំពោះរដូវកាលខ្លះ ដែលស្មៅចុះថ្លៃ គឺ១ការ៉េតម្លៃ ០,៦ដុល្លារ គឺប្រហែល២.៤០០រៀលប៉ុណ្ណោះ។ ចំណែកតម្លៃកម្មករ ដែលបានមកចូក និងមូរស្មៅ ក្នុង១ការ៉េប្រមាណ ៤០០រៀល។
អ្នកភូមិស្វាយអាត់ ឃុំព្រែកតាមាក់ បានប្រាប់យើងខ្ញុំថា ស្មៅនេះដាំរយៈពេលប្រមាណជា៣ខែ គឺទទួលផលហើយ។
របរដាំស្មៅលក់នេះ គឺជាមុខរបរស្នូលមួយ ដែលអ្នកភូមិស្វាយអាត់ ឃុំព្រែកតាមាក់ និយមធ្វើជាប្រចាំថ្ងៃ ស្ទើរតែគ្រប់ផ្ទះ និងស្ទើរគ្រប់ក្រុមគ្រួសារ ដែលបានរួមចំណែកបង្កើនប្រាក់ចំណូលបន្ថែមលើមុខរបរផ្សេងៗទៀត។

ក្រុមទេសចរខ្មែរ-Khmer Tourist

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម