Connect with us

ក្នុងឧទ្យានជាតិរាម ទីតាំងមួយនឹងត្រូវប្រែក្លាយជាទីលានបាញ់កាំភ្លើងស្ដង់ដាអន្តរជាតិ

ព្រះសីហនុ៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានសម្រេចជ្រើសរើសយកទីតាំងឧទ្យានជាតិរាម ក្នុងទឹកដីខេត្តព្រះសីហនុ ធ្វើការសាងសង់ទីលានកីឡាបាញ់កាំភ្លើងស្តង់ដាអន្តរជាតិ សម្រាប់ម្រើដល់ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ការសម្រេចសាងសង់ទីលាននេះ ត្រូវបានធ្វើឡើងរវាងសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងក្រុមហ៊ុន Yeejia Tourism Development Company LTD តាមរយៈការចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហការសាងសង់ និងផ្គត់ផ្គង់ ក្នុងតំបន់ទេសចរណ៍រាម បូទិក ដែលមានគម្រោងសាងសង់រយៈពេល១ឆ្នាំលើផ្ទៃដីសរុប ២៥ហិកតា។

លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា មានប្រសាសន៍ថា ទីលានបាញ់កាំភ្លើងស្តង់ដាអន្តរជាតិនេះ គឺសហព័ន្ធបានកំណត់ការសាងសង់ក្នុងរយៈពេល១ឆ្នាំប៉ុណ្ណោះ ដើម្បីឱ្យក្រុមជម្រើសជាតិបាញ់កាំភ្លើងកម្ពុជាស្នាក់នៅ-ហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពត្រៀមឆ្ពោះទៅរកការប្រកួត កម្រិតអន្តរជាតិនានា ពិសេស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្រធានសហព័ន្ធគូសបញ្ជាក់ថា ទីលានកម្រិតស្តង់ដារមួយនេះ មិនត្រឹមជាកន្លែងសម្រាប់ហ្វឹកហាត់ និងប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាកន្លែងស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តផងដែរ។ ទីលានកីឡាបាញ់កាំភ្លើងនេះ នឹងប្រើប្រាស់ថវិកាប្រមាណ ២ទៅ ៣លានដុល្លារអាមេរិក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម