Connect with us

ខ្សែការពារ អេនដ្រេស ហ្រ្កេនវីស (Andreas Granqvist) ទាត់បាល់ពិន័យ១១ម៉ែត្រ អោយស៊ុយអែតឈ្នះកូរ៉េខាងត្បូង

ក្រុមជម្រើសជាតិស៊ុយអែត បានបង្កើតជំនឿចិត្ត នៅក្នុងការឡើងមក World Cup ជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំ តាមរយៈជ័យជំនះ លើកូរ៉េខាងត្បូង ១-០ នៅវគ្គសន្សំពិន្ទុពូល F។

ជាការពិត វគ្គទី១ សម្រាប់ជំនួបនាទីលាននីហ្ស៊ី នូវហ្កោរ៉ូដ (Nizhny Novgorod Stadium) មិនមានការទាត់បញ្ចូលទីឡើយគឺ ០-០។ លុះមកដល់វគ្គទី២ នៅនាទី៦៥ កីឡាករកូរ៉េខាងត្បូង Min-Woo Kim បានបង្កកំហុសលើ Viktor Claesson ដែលចាប់បានដោយវីដេអូជំនួយការអាជ្ញា កណ្តាល VAR។

ស៊ុតអែត ក៏ទទួលបានការទាត់បាល់ពិន័យ១១ម៉ែត្រ ហើយខ្សែការពារអេនដ្រេស ហ្រ្កេនវីស (Andreas Granqvist) ក៏ជាពេជ្ឈឃាត ទាត់ទម្លាយសំណាញ់ទីយ៉ាងល្អ សមល្មម នឹងការយក ៣ពិន្ទុ មកអោយក្រុមខ្លួនតែម្តង។ ស៊ុយអែត បានឡើងឈរកំពូលតារាងពូល F មាន៣ពិន្ទុ ស្មើនឹងម៉ិកស៊ិកូ រីឯក្រុមការពារជើងឯកអាល្លឺម៉ង់ និងកូរ៉េខាងត្បូង មាន០ពិន្ទុដូចគ្នា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com