Connect with us

អ្នកធ្វើដំណើរ និងអ្នកនេសាទនៅសមុទ្រ សូមប្រយ័ត្ន ខណៈកម្ពុជា កំពុងរងឥទ្ធិពលព្យុះទី ២៧

ភ្នំពេញ ៖ ឥទ្ធិពលព្យុះទី២៧ កំពុងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែវិច្ឆិកា មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង និង ខ្យល់បក់បោកខ្លាំង ហើយតំបន់សមុទ្រ នឹងមានរលកខ្ពស់ៗ ។
បើយោងតាម ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ព្យុះទី២៧ ឈ្មោះ តូរាហ្ស៊ី កំពុងស្ថិតនៅប្រទេសវៀតណាម ហើយនឹងធ្វើដំណើរកាត់លើភាគខាងត្បូងនៃប្រទេសកម្ពុជា មុននឹងថយឥទ្ធិពលវិសម្ពាធវិញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។
បើតាមក្រសួងធនធានទឹក ឥទ្ធិពលនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង និងខ្យល់បក់បោកខ្លាំង ហើយតំបន់សមុទ្រមានរលកខ្ពស់ៗ។
ស្ថិតក្នុងស្ថានភាពនេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជានេសាទរ និង អ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាតថាហេតុ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម