Connect with us

រឿងរ៉ាវរបស់លោក ចាន់ មករា បន្ទាប់ពីដឹងខ្លួនថាមានជំងឺកូវីដ១៩

ភ្នំពេញ៖ បច្ចុប្បនេះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានសម្លាប់មនុស្ស ២៣០នាក់ មកដល់ថ្ងៃទី២មិថុនា ហើយក៏មានអ្នកឆ្លង ៣១.៤៦០នាក់ និងមនុស្សជាច្រើនកំពុងតែសម្រាកព្យាបាលផងដែរ។
លោក ចាន់ មករា ក៏បានលើកយកនៅរឿងរ៉ាវផ្ទាល់ខ្លួន នៅពេលដែររូបលោកបានឆ្លងនៅជំងឺកូវីដ១៩ មកបង្ហាញជូនទស្សនិកជនឱ្យបានជ្រាបដឹង ថាវាពិតជាលំបាកខ្លាំងណាស់សម្រាប់រូបលោក ទាំងលោកគិតថា នឹងមិនអាចមានជីវិតរស់នៅបន្តទៀតនោះទេ។

លោក ចាន់ មករា បានតក់ស្លុតជាខ្លាំងនៅពេលដែរក្រុមគ្រូពេទ្យទំនាក់ទំនងមកលោកផ្ទាល់ ដោយប្រាប់ថា លោកបានឆ្លងជំងឺកូវីដ១៩ ពេលនោះអារម្មណ៍របស់លោក គឺមិនដឹងថាបាត់ទៅណានោះទេ។

ប្រសិនបើទស្សនិកជនចង់ដឹងពីរឿងរ៉ាវ នៃដំណើរជីវិតពិតរបស់អ្នកដែលបានឆ្លងជំងឺកូវីដ១៩ សូមទស្សនាកម្មវិធី «ដំណើរជីវត» My COVID 19 Story ដែលផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ CTN ,CNC ,MYTV និង CBS Digital រៀងរាល់ថ្ងៃ សុក្រ វេលាម៉ោង ៧:៣០នាទី នឹងមានចាក់ការផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍
– CTN នៅថ្ងៃអាទិត្យ ម៉ោង ១០:៣០-១១:០០
– MyTV នៅថ្ងៃអង្គារ ម៉ោង ១៦:០០-១៦:១៥
– CNC នៅថ្ងៃសៅរ៍ ម៉ោង ៩:០០-៩:៣០ និងថ្ងៃចន្ទ ម៉ោង ៩:០០-៩:៣០៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម