Connect with us

រដ្ឋបាលខេត្តកំពត រៀបចំតភ្ជាប់បណ្ដាញទឹកភ្លើង អគាររដ្ឋបាល សន្តិសុខសណ្ដាប់ធ្នាប់ក្រុងបូកគោ

កំពត៖ ការតភ្ជាប់ប្រព័ន្ធទឹក ភ្លើង ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលក្រុង ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំ ពិភាក្សាដើម្បីរៀបចំសម្រាប់ដំណើរការរបស់ក្រុងបូកគោ នាពេលថ្មីៗនេះ។

 

កិច្ចប្រជុំគណៈកម្មការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ដឹកនាំដោយ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ មានរបៀបវារៈ ចំនួន ០៦ ដែលក្នុងនោះមានដូចជា ការរៀបចំរចនាសម្ព័ន្ធមន្រ្តីរាជការរដ្ឋបាលក្រុង និងអង្គភាពកងកម្លាំងទាំង៣ប្រភេទ របស់ក្រុងបូកគោ ការកំណត់ទីតាំងជាក់លាក់របស់សាលាក្រុង ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការងារ ដែលត្រូវផ្ទេរពីរដ្ឋបាលស្រុកទឹកឈូ មករដ្ឋបាលក្រុងបូកគោ ការរៀបចំថវិកាប្រចាំឆ្នាំរបស់ក្រុង និងការប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុង។

 

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត ជាផ្លូវការ ដោយកាត់យកឃុំចំនួន ០៣ ពីស្រុកទឹកឈូ រួមមាន ឃុំបឹងទូក ឃុំកោះតូច និង ឃុំព្រែកត្នោត។ ក្រុងបូកគោ មានសង្កាត់ចំនួន០៣ គឺ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ដោយទីតាំងរដ្ឋបាល ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម