ថ្ងៃពិសេសរបស់តារាចម្រៀងសាន់ដេ អ្នកនាង រ៉ា បូទី មានការចូលរួមពីសំណាក់តារាចម្រៀងសាន់ដេជាច្រើនដួង
អ្វីដែលគួរឲ្យរំភើបជួសតារាចម្រៀងសាន់ដេ អ្នកនាង រ៉ា បូទី ដែលគ្រងឈុតពិសេសថ្ងៃមង្គលការ ពិតជាស្រស់ស្អាតណាស់ ។ ពិតជាមិនធម្មតាទេ ថ្ងៃមង្គលការ របស់តារាចម្រៀងរូបស្អាត តូចច្រឡឹង នាង រ៉ា បូទី និង ស្វាមីដ៏ស្រស់សង្ហា ដែលបានស្គាល់ចិត្តថ្លើមគ្នាអស់រយៈពេលជាយូរណាស់មកហើយ ទើបតែពេលពួកគាត់សំរេចចិត្តបើកចំហរនៅថ្ងៃពិសេសរបស់គាត់គឺគាត់ទាំង២នាក់ បានដឹកដៃគ្នាចូលរោងការ ដោយស្នាលញញឹម ។
ល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ២០១៨ ដែលជាថ្ងៃអាពាហ៍ពិពាហ៍នេះ យើងសង្កេតឃើញថាមានការចូលរួមពីសំណាក់តារាចម្រៀងផលិតកម្មសាន់ដេជាច្រើនរូប ហើយក៏បានរៀបចំឡើងយ៉ាងអធិកអធមផងដែរ។ ជាពិសេសទៅទៀតនោះ អ្នកគាំទ្រឬហ្វេនរបស់អ្នកនាងរ៉ា បូទីសំខាន់ៗក្នុងសង្គមហ្វេសប៊ុក ជាច្រើននាក់ ក៏រឹតតែធ្វើអោយកម្មវិធីនេះមានភាពសប្បាយរីករាយលើសមួយកំរិតទៀត ។
ក្នុងថ្ងៃពិសេសនេះ មានតារាចម្រៀងផលិតកម្មសាន់ដេជាច្រើនរូប បានបង្ហោះសារជូនពរអ្នកនាង រ៉ា បូទី អបអរសាទរដល់រូបនាង នឹងគូស្វាមីទាំងពីរនាក់អោបជួបតែសុភមង្គល ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍