កម្ពុជា និងប៊ុលហ្គារី ភ្ជាប់ទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍
ប៊ុលហ្គារី ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និង រដ្ឋមន្រ្តីទេសចរណ៍ប៊ុលហ្គារី បានចុះហត្ថ លេខាជាផ្លូវការណ៍លើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេស ចរណ៍នៃប្រទេសទាំងពីរ ។
ការចុះហត្ថលេខានេះធ្វើឡើងក្នុងអំឡុងពេលដែល ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍កម្ពុជា បានជួប និងពិភាក្សាការងារជាមួយ លោកស្រី Nikolina Angelkova រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃសាធារណរដ្ឋប៊ុលហ្គារី ។ អនុស្សណៈយោគយល់គ្នានេះ ជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការកាន់តែជិតស្និតរវាងកម្ពុជា និងប៊ុលហ្គារី។
បើតាមក្រសួងទេសចរណ៍កម្ពុជា អនុស្សណៈយោគយល់គ្នានេះ បានគូសបញ្ជាក់ច្បាស់ពីការសម្របសម្រួលការធ្វើដំណើរ និង ជំរុញការតភ្ជាប់តាមផ្លូវអាកាស ការសិក្សាទីផ្សារ និងផ្សព្វផ្សាយរួមគ្នា រួមនឹងការផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ ស្ថិតិ និង ឯកសារគោលនយោបាយ ច្បាប់ទេសចរណ៍ ។ ក្រៅពីនេះ ប៊ុលហ្គារី ក៏នឹងជួយដល់ការអភិវឌ្ឍធនធានមនុស្ស និង ការបណ្តុះ បណ្តាលជំនាញវីជ្ជាជីវៈទេសចរណ៍ ។
ដោយឡែក ភាគីទាំងពីរ ក៏ឯកភាពអោយមានការផ្លាស់ប្តូរទស្សនកិច្ចរវាងផ្នែកសាធារណៈ និងឯកជន ក្នុងវិស័យទេសចរណ៍ និងចូលរួមរាល់ព្រឹត្តិការណ៍ សិក្ខាសាលា សន្និសីទ និង កិច្ចប្រជុំនានាទៅវិញទៅមកផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍