កុំភ្លេចចូលរួម សន្និបាតទីក្រុងរបស់យើងទាំងអស់គ្នា ដើម្បីស្វែងយល់ពីអភិវឌ្ឍន៍ក្នុងទីក្រុង
ភ្នំពេញ ៖ អង្គការភីពផលអ៊ីននីត (People in Need) ក្រោមការជួយគាំទ្រពីដៃគូរនានា នឹងរៀបចំ នូវសន្និបាតស្តីអំពី ទីក្រុងរបស់យើងទាំងអស់គ្នា ដែលមានរយៈពេល២ថ្ងៃ ដោយផ្តោតលើប្រ ធានបទចំនួន៣ ។
យោងតាមការចេញផ្សាយរបស់អង្គការ បានអោយដឹងថា សន្និបាត ទីក្រុងរបស់យើងទាំងអស់គ្នា នឹងផ្ដោតសំខាន់ៗ ដូចជា ទីក្រុងដែលមានពណ៌បៃតង និងមានភាពធន់ ការអភិវឌ្ឍន៍ទីក្រុងដែលមានការចូលរួម និង លំនៅដ្ឋានសម្រាប់ទាំងអស់គ្នា ។
សន្និបាតស្ដីអំពី ទីក្រុងរបស់យើងទាំងអស់គ្នា នេះ ផ្ដល់មូលនិធិដោយ សហភាពអឺរ៉ុប និង ទីភ្នាក់ងារសាធារណៈរដ្ឋឆែក និង ឧបត្ថម្ភដោយ អង្គកាទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា ។
សន្និបាតនេះ នឹងប្រារព្ធឡើង នៅថ្ងៃព្រហស្បតិ៍ ទី២៩ និងថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
តើអ្នកចាប់អារម្មណ៍អំពីការច្នៃប្រឌិតបៃតង និង ការរចនាប្រកបដោយនិរន្ដរភាពដែរឫទេ? ចង់ដឹងតើធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៏ទីក្រុងនៅក្នុងប្រទេសកម្ពុជាអោយមានភាពធន់ និងមានការចូលរួម ? តើសកម្មភាពអ្វីខ្លះ គួរតែយកមកអនុវត្ដ ដើម្បីកសាងលំនៅដ្ឋានប្រកបដោយភាពសមរម្យនៅ ក្នុងប្រទេសកម្ពុជា? កុំភ្លេចចុះឈ្មោះចូលរួម ក្នុងសន្និបាតនេះ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍