Connect with us

មកទស្សនាបទសម្ភាសន៍ និងការបង្ហាញយ៉ាងជក់ចិត្តរបស់កុមារខ្មែរដែលនិយាយបាន ១៥ភាសាល្បីទូទាំងពិភពលោក

អស់រយៈពេលប៉ុន្មានសប្តាហ៍នេះវីដេអូនប្អូនប្រុស សាលិ ដែលជាអ្នកលក់វត្ថុអនុស្សាវរីយ៍នៅ តំបន់ប្រាសាទអង្គរបានល្បីសុះសាយដល់ប្រព័ន្ធសង្គមហ្វេសបុកបរទេសជាច្រើនដូចជា South China Morning Post ជាដើម។ វីដេអូសន្ទនាលក់វត្ថុអនុស្សាវរីយ៍របស់ប្អូនប្រុសសាលិមានអ្នកមើលរហូតដល់ ទៅជាង១០លាន View ឯណោះ។

ថ្មីៗនេះ ទូរទស្សន៍ CTN បានអញ្ជើញប្អូនប្រុស និងក្រុមគ្រួសារមកធ្វើការសំភាសន៍ក្នុងកម្មវិធី រាត្រីកំសាន្ត កាលពីថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ២០១៨ ដែលមានអ្នកចូលទស្សនាច្រើនកុះករ ព្រោះទស្សនិកជនចង់ឃើញនូវទេពកោសល្យរបស់ប្អូន ។
នៅពេលដែលប្អូន សាលិ និងក្រុមគ្រួសារផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី “រាត្រីកម្សាន្ត” របស់ស្ថានីយទូរទស្សន៍CTN ប្អូនបានបង្ហាញយ៉ាងច្បាស់ថាខ្លួនពិតជាចេះនិយាយ១៥ភាសាមែន ។ សាលិ ជាក្មេងប្រុសកម្ររកបានណាស់ ហើយប្អូនបានផ្តល់បទសំភាសន៍ថាមូលហេតុ
ដែលប្អូនចេះច្រើនភាសាបែបនេះ ដោយសារតែប្អូនជាអ្នកលក់វត្ថុអនុស្សាវរីយ៍តាមប្រាង្គប្រាសាទជាច្រើននៅខេត្តសៀមរាប ភាគច្រើន ប្អូនប្រុសរៀនពីភ្ញៀវបរទេសដែលទិញវត្ថុអនុស្សាវរីយ៍ពីប្អូន។ មិនត្រឹមតែចេះភាសាច្រើនតែប៉ុណ្ណោះ ប្អូនប្រុស សាលិ ថែមទាំងចេះផ្លុំខ្លុយ និង ច្រៀងចំរៀងភាសាចិនមួយចំនួនទៀតយ៉ាងពិរោះថែមទៀតផង។

 

សូមទស្សនាវីដេអូដូចខាងក្រោម៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម