ពិតជាមិនគួរឲ្យជឿទេថាស្បែកជើងអាពាហ៍ពិពាហ៍របស់តារាសម្ដែងថៃ អ្នកនាង Jooy Warattaya មានតំលៃរហូតដល់ទៅជាង 3000 ដុល្លា
ស្បែកជើងកូនក្រមុំរបស់អ្នកនាង Jooy Warattaya ដែលជាតួរសម្តែងរឿង «សន្យាថ្ងៃលិច» នៅក្នុងពិធីមង្គលការរបស់នាងមានតម្លៃលើសពី 3000 ដុល្លានេះបើយោងតាមរបាយការណ៍របស់ឆានែលក្លិប ដែលជាទំព័រផ្លូវការណ៍របស់បណ្ដាញសង្គមហ្វេសប៊ុក ។
លោក Dj Push Puttichai និង អ្នកនាង Jooy Warattaya បានរៀបការនៅសណ្ឋាគារដ៏ប្រណិតមួយនៅទីក្រុងបាងកក Mandarin Oriental Bangkok នៅថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2018 បន្ទាប់ពីទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាង 4 ឆ្នាំមកហើយ ។
បើយោងតាមប្រភពព័ត៌មានបញ្ចាក់ប្រាប់ថាស្បែកជើងរបស់អ្នកនាង Jooy Warattaya ពាក់នៅក្នុងពិធីអាពាហ៍ពិពាហ៍របស់អ្នកនាងគឺម៉ាក Jimmy Choo “Cinderella Slipper” មានត្បូងគ្រីស្តាល់ត្រូវបានគ្របដណ្តប់ Pointy Toe Pumps ដែលមានតម្លៃ132.000 បាតឬ ស្មើរនឹង 3991 ដុល្លារអាមេរិក ។ ស្បែកជើងដែលមានតម្លៃកប់ពពកមួយគូរនេះ ពិតជាមានគុណភាព ល្អឥតខ្ចោះ សាកសមនឹងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ពណ៌សរបស់តារាស្រីម្នាក់នេះ។ តើអ្នកចូលចិត្តស្បែកជើងគ្រីស្តាល់នេះដែលទេ? ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍