រដ្ឋមន្រ្តីកសិកម្ម អោយអភិបាលខេត្តជាប់មាត់សមុទ្រ ការពារព្រៃកោងកាង
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ បានផ្ញើលិខិតទៅកាន់អភិបាលខេត្តទាំង៤ រួមមាន កែប កំពត ព្រះសីហនុ និងកោះកុង អោយមានវិធានការគ្រប់គ្រង ថែរក្សា និងការពារព្រៃកោងកាង នៅក្នុងភូមិសាស្ដ្ររបស់ខ្លួនកាន់កាប់។
ការផ្ញើរលិខិតនេះ បានធ្វើឡើងក្រោយក្រសួងកសិកម្ម រកឃើញថា ព្រៃកោងកាង ក្នុងភូមិសាស្ដ្រខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង កំពុងមានការឈូសឆាយ ការកាប់ទន្ទ្រាន ការចាប់ដីលុប ការរានយកធ្វើលំនៅឋាន និងការហ៊ុមព័ន្ធដីព្រៃកោងកាងទុកជាកម្មសិទ្ធិ និងចេញប័ណ្ណកម្មសិទ្ធិឡើងវិញ។
យោងតាមលិខិត ឯកឧត្តម វេង សាខុន ក៏បានឲ្យដឹងផងដែរថា នៅពេលថ្មីៗនេះ មានការចេញប័ណ្ណកម្មសិទ្ធិកាន់កាន់ព្រៃកោងកាង ក្នុងកន្លែងសហគមន៍នេសាទជាច្រើនកន្លែង ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ។
យោងតាមច្បាប់ស្ដីពីជលផល ព្រៃលិចទឹក និងព្រៃកោងកាង មានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ដូចនេះការឈូសឆាយ ការកាប់ទន្ទ្រាន ការចាក់ដីលុប ការរានយកដីធ្វើលំនៅឋាន ការហ៊ុមព័ន្ធដីព្រៃកោងកាងទុកជាកម្មសិទ្ធិ នៅក្នុងដែននេសាទ ត្រូវបានហាមឃាត់។
ជាមួយនេះ យោងតាម មាត្រា៣ នៃអនុក្រឹត្យលេខ២៥ អនក្រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៧ ស្ដីពីការគ្រប់គ្រងសហគមន៍នេសាទ បានបញ្ញត្តិថា «កន្លែងនេសាទសហគមន៍ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ» ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍