Arsene Wenger បង្ហើបរឿងមួយដែលធ្វើឲ្យលោកតែងតែឈឺក្បាល ពេលដឹកនាំ Arsenal
លោក Arsene Wenger បាននិយាយថា រឿងមួយដែលធ្វើឲ្យរូបលោកឈឺក្បាលក្នុងចំណោមបញ្ហាជាច្រើននៃអាជីពជាអ្នកដឹកនាំនៅ Arsenal គឺរូតអាវរងា។ លោក Wenger បាននិយាយពាក្យលាដល់ក្រុមកាំភ្លើងធំនៅដំណាច់រដូវកាលមុន ក្រោយពីបានដឹកនាំអស់រយៈពេល ២២ ឆ្នាំ។ បច្ចុប្បន្នបុរសសញ្ជាតិបារាំងរូបនេះកំពុងចំណាយពេលខ្លះសម្រាកពីបាល់ទាត់ ហើយថ្មីៗនេះបាននិយាយថា រូបលោកសង្ឃឹមថា នឹងវិលត្រឡប់ទៅកាន់ការប្រកួតវិញនៅដើមឆ្នាំ ២០១៩ ។
បើទោះបីជាអ្នកចាត់ការចាស់វស្សាខាងលើបានឈ្នះពានជាច្រើនក្នុងអំឡុងពេលដឹកនាំក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍ក៍ដោយ មានរឿងមួយដែលធ្វើឲ្យគ្រូបង្វឹកមានបទពិសោធន៍រូបនេះតែងតែឈឺក្បាល។ លោកបានបង្ហើបឲ្យដឹងក្នុងបទសម្ភាសន៍មួយជាមួយ BeIN Sports ថា ខ្ញុំតែងតែឈឺក្បាលជាមួយនឹងរូតអាវធំ ព្រោះអាវវែងពេក ហើយជួនកាលរូតក៍ខូចទៀត ដូច្នេះហើយទើបខ្ញុំជួបរឿងនេះជារឿយៗ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍