ក្លិប AC.Milan គ្រោងនាំយកខ្សែបម្រើកណ្ដាលរបស់ Chelsea ម្នាក់ នាខែមករាខាងមុខនេះ
Milan បានផ្សារភ្ជាប់ម្ដងទៀតជាមួយនឹងការដេញថ្លៃខ្សែបម្រើកណ្តាលរបស់ Chelsea កីឡាករ Cesc Fabregas ដោយសារតែក្លិបនៅអ៊ីតាលីមួយនេះកំពុងជួបវិបត្តិកីឡាកររបួស។ កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ៣១ ឆ្នាំរូបនេះបានក្លាយជាគោលដៅរបស់ក្រុមបិសាចក្រហមអ៊ីតាលីម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយកុងត្រារបស់អតីតខ្សែបម្រើ Arsenal រូបនេះនឹងត្រូវផុតកំណត់ជាមួយក្រុមតោខៀវនៅដំណាច់រដូវកាលនេះហើយ។
ក្រុម AC Milan កំពុងត្រូវការជំនួយបន្ថែមទៀតនៅតំបន់កណ្ដាល ខណៈដែលកីឡាករ Lucas Biglia និង Giacomo Bonaventura សុទ្ធសឹងសម្រាកព្យាបាលរបួសរយៈពេលយ៉ាងតិចបំផុត ២ខែ។ Fabregas ក៍មានការខកចិត្តជាមួយនឹងការខ្វះខាតពេលវេលាលេងនៅ Stamford Bridge ហេតុនេះរូបលោកយល់ព្រមទទួលប្រាក់នឿយហត់ទាបជាងប្រាក់ដែលទទួលបានពី Chelsea ជាច្រើនឆ្នាំដើម្បីជួយឲ្យការផ្លាស់ប្តូរនេះកើតឡើង៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍