Tottenham Hotspur ត្រៀមជះលុយ ៤០លានអឺរ៉ូដើម្បីនាំយកខ្សែបម្រើវ័យក្មេងសញ្ជាតិអ៊ីតាលីម្នាក់
ក្រោយ Tottenham Hotspur សាងសង់កីឡដ្ឋានជិតរួចរាល់ ឥឡូវនេះលេចឮថា ក្លិបត្រៀមខ្លួនរួចរាល់ដើម្បីចំណាយលុយ ៤០លានអឺរ៉ូសម្រាប់ខ្សែបម្រើរបស់ក្លិប Cagliari និងអ៊ីតាលី កីឡាករ Nicolò Barella។ កីឡាករវ័យ ២១ឆ្នាំរូបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការប្រកួតពានរង្វាន់ Nations League រវាងក្រុមជម្រើសជាតិអ៊ីតាលីជាមួយនឹងក្រុមជម្រើសជាតិប៉ូឡូញ និងព័រទុយហ្គាល់។
កីឡាកររូបនេះក៍ទទួលបានការចាប់អារម្មណ៍ពីក្លិបកំពូលៗនៅក្នុងស្រុកដូចជា Inter, Juventus, Roma និង Napoli ផងដែរ តែបើយោងតាមកាសែត Calciomercato បានឲ្យដឹងថា ក្រុមមាន់ខ្នាយមាសមានគម្រោងដាក់សំណើរ ៤០លានអឺរ៉ូទៅក្លិប Cagliari ដើម្បីនាំយកកីឡាករវ័យក្មេងរូបនេះ។ Barella ផ្ទាល់ក៍ធ្លាប់បាននិយាយជាច្រើនដងពីមុនថា រូបលោកពេញចិត្តនឹងផ្លាស់ទៅលេងនៅក្នុងប្រទេសអង់គ្លេស ព្រោះវាសមស្របនឹងរបៀបរស់នៅ និងទម្រង់លេងរបស់គេ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍