Connect with us

បើគ្រប់យ៉ាងរលូន រឿង សោភ័ណ នឹងជួបសងសឹកកីឡាករភូមា យ៉ានណាំងទុន នៅទឹកដីកកម្ពុជាវិញម្ដង

កីឡាករកណ្ដាប់ដៃថ្ម រឿង សោភ័ណ នឹងត្រូវប្រកួតសងសឹកជាមួយកីឡាករភូមា យ៉ានណាំងទុន នៅទឹកដីកម្ពុជាវិញម្ដង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។ យោងតាមសាមីខ្លួនបានឲ្យដឹងថា ការប្រកួតរវាងរូបគេ និងកីឡាករភូមាខាងលើ រំពឹងនឹងកើតឡើង ៧០% ដោយប្រកួតក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម និងតាមលក្ខន្តិកៈគុនខ្មែរ របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺប្រកួតដោយពាក់ហ្កង់ និងវាយចំនួន ៥ទឹក។

ការប្រកួតនឹងត្រូវធ្វើឡើងនៅពហុកីឡាដ្ឋានមរតកតេជោ។ គួររម្លឹកថា រឿងសោភ័ណបានប្រកួតចាញ់កីឡាករ យ៉ានណាំងទុន ដោយអាជ្ញាកណ្ដាលបញ្ឈប់នៅទឹកទី៣ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងប្រទេសភូមា៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម