Connect with us

លោកតា សាឡាត់ ព្រឹទ្ធាចារ្យអាយ៉ៃ បានទទួលមរណភាពនៅព្រឹកនេះ ក្នុងវ័យ ៨០ឆ្នាំ

ភ្នំពេញ៖ លោកតា សាឡាត់ ដែលមានឈ្មោះពិតថា ម៉ក់ កាណេន បានទទួលមរណភាពនៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដោយសារជំងឺសួត និងលើសឈាម។ នេះបើយោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយ។

លោកតា សាឡាត់ ត្រូវបានបញ្ចូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក ដោយត្រូវដាក់អុកស៊ីសែនផងនោះ ទើបមិនអាចជួយសង្គ្រោះបាន ហើយនៅព្រឹកនេះ ក៏បានទទួលមរណភាពតែម្ដង។

សពកំពុងតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ១៣៧ ផ្លូវ១១B ភូមិអ័រគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម