Connect with us

គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុប រយៈពេល៥ថ្ងៃ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត តាមឃុំសង្កាត់ ដែលចាប់ផ្តើមពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកានេះ បានបញ្ជាក់ថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ ត្រូវបានបោះពុម្ព និងបញ្ជូនទៅកាន់ឃុំសង្កាត់ ចំនួន១,៦៤៦ ដើម្បីបិទផ្សាយនៅតាមសាលាឃុំសង្កាត់ និងនៅតាមទីសាធារណៈណាមួយ ព្រមៗគ្នាទូទាំងប្រទេស ។


តាម គ.ជ.ប បញ្ជីបោះឆ្នោតដំបូង គឺជាបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលបានពិនិត្យផ្ទៀងផ្ទាត់រួចរាល់ក្នុងប្រព័ន្ធផ្ទុកទិន្នន័យអ្នកបោះឆ្នោតរបស់គ.ជ.ប បន្ទាប់ពី គ.ជ.ប បានបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ រួមនិងក្រោយពីបានដោះស្រាយបណ្ដឹងតវ៉ា ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតចប់ជាស្ថាពរ ។
ក្រៅពីការបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ទាំង១,៦៤៦ទូទាំងប្រទេស បញ្ជីនេះ ក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប www.voterlist.org.kh ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឬ អាចស្វែងរកតាមរយៈទូរស័ព្ទដៃ Voterlist KH (app) ផងដែរ៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម