កម្ពុជា ចាប់ផ្តើមបញ្ជូនពលករទៅបម្រើការងារនៅទីក្រុងហុងកុង បន្ទាប់ពីការសាកល្បងជោគជ័យ
រាជធានីភ្នំពេញ ៖ ទីក្រុងហុងកុង ប្រទេសចិន គឺជាគោលដៅទីផ្សារការងារទី៦របស់កម្ពុជា បន្ទាប់ពីដំណើរការបញ្ជូនពលករទៅធ្វើការសាកល្បងបានទទួលជោគជ័យកាលពីឆ្នាំ២០១៧ កន្លងទៅនេះ ។
ថ្លែងនៅថ្ងៃទី ១៩ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថាសម្រាប់ដំណាក់កាលសាកល្បងដំបូង នៅឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជា បានចុះអនុស្សរណៈ នៃកិច្ចព្រមព្រៀងជាមួយសមាគមអភិវឌ្ឍធនធានមនុស្សនៅហុងកុង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការផ្តល់សេវាគាំពារ និង សេវាគាំទ្រនានាសម្រាប់ពលការិនីជំនួយការផ្ទះ និង ផ្សព្វផ្សាយណែនាំអំពីពលការិនីជំនួយការផ្ទះកម្ពុជា ទៅដល់និយោជកហុងកុង ។
បើតាម ឯកឧត្តម រដ្ឋមន្ត្រី ក៏បានឲ្យដឹងថា សព្វថ្ងៃនៅទីក្រុងហុងកុង មានពលករបរទេសបម្រើការងារផ្ទះ មានចំនួនប្រហែល ៣៥៧០០០នាក់ ភាគច្រើន ជាជនជាតិហ្វីលីពីន និងឥណ្ឌូនេស៊ី ដោយពួកគេទទួលបានសិទ្ធិ និង លក្ខខណ្ឌការងារដូចពលករហុងកុងដែរ ដោយរួមមាន ការឈប់សម្រាកប្រចាំសប្តាហ៍ ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលចំនួន៧ថ្ងៃ ទៅ១៤ថ្ងៃ ការឈប់សម្រាកលំហែមាតុភាពចំនួន១០សប្តាហ៍ ការធានារ៉ាប់រងពេលមានជំងឺ និង ផ្តល់បន្ថែមប្រាក់លើកទឹកចិត្តសម្រាប់ពលករ ដែលបម្រើការងារយូរឆ្នាំ ។
ជាមួយនេះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងទៀតថា រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានដាក់ឲ្យមាននូវកិច្ចសន្យាការងារស្តង់ដា សម្រាប់គាំពារបន្ថែមជូនដល់ពលករបរទេសបម្រើការងារតាមផ្ទះ រួមមាន ប្រាក់បៀវត្សទាបបំផុតត្រឹម ប្រមាណ ៥៧០ដុល្លារអាមេរិក ដែលនឹងត្រូវត្រួតពិនិត្យឡើងវិញជាទៀងទាត់ ការផ្តល់អាហារ ឬ ប្រាក់ហូបចុក ចំនួន១៣៣ដុល្លារ អាមេរិកក្នុង១ខែ ការស្នាក់នៅសមរម្យដោយមិនគិតថ្លៃ ការចេញថ្លៃសំបុត្រយន្តហោះត្រឡប់មកវិញ និង ការព្យាបាលជំងឺដោយមិនគិតថ្លៃ ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា បានបញ្ជូនពលករទៅបម្រើការងារនៅបរទេស បានចំនួន៦ ប្រទេស គឺ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សឹង្ហបូរី និងទីក្រុងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ១លាន២សែននាក់ ។ កន្លងមកពួកគាត់ បានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ ប្រមាណ២ពាន់លានដុល្លារក្នុង១ឆ្នាំៗ ។
ក្រសួងការងារ រំពឹងថា នៅពេលបញ្ចប់កិច្ចសន្យាការងារ និង វិលត្រឡប់មកកម្ពុជាវិញ ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈការធ្វើការងារនៅបរទេស ពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូលនោះទេ ថែមទាំងទទួលបាននូវជំ នាញបទពិសោធន៍ ចំណេះដឹងភាសា និងរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍