ជប៉ុនយកឈ្នះកូឡុំប៊ីដែលមានគ្នា១០នាក់២ទល់នឹង១នៅថ្ងៃបើកឆាក FIFA World Cup ពូល H
ក្រុមសាម៉ូរ៉ៃជប៉ុនបាកយកឈ្នះកូឡុំប៊ីដែលមានគ្នា១០នាក់២ទល់នឹង១នៅថ្ងៃបើកឆាក FIFA World Cup ពូល H កាលពីម្សិលមិញ។ ក្រុមរហស្សនាមសាំមូរ៉ៃមកពីទ្វីបអាស៊ី រកបានគ្រាប់នាំមុខមុនដោយការទាត់ប៉េណាល់ទីពី Kagawa នៅនាទីទី៦
ពោលគឺ៣នាទីបន្ទាប់ពី Carlos Sanchez របស់កូឡុំប៊ីទទួលបានកាតក្រហម។ លុះដល់នាទី៣៩ ទើបក្រុមមកពីអាមេរិកខាងត្បូង ទាត់ហ្វ្រីឃីកតាមស្មើដោយ Juan Quintero។ ហើយនៅនាទីទី៦៩ Yuya Osako តែតបញ្ចូលទីគ្រាប់ជ័យជម្នះឲ្យជប៉ុន លើកូឡុំប៊ី ហើយសរុបលទ្ធផល គឺ២ទល់នឹង១។
ក្នុងជ័យជម្នះនេះ ជប៉ុនបានបង្កើតកំណត់ត្រាថ្មីដោយក្លាយជាក្រុមមកពីទ្វីបអាស៊ីដំបូងគេបង្អស់ដែលអាចយកឈ្នះក្រុមមកពីទ្វីបអាមេរិកខាងត្បូងនៅក្នុងពានរង្វាន់ FIFA World Cup។

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍