Connect with us

Manchester City, Liverpool និង PSG ចង់បានកីឡាករដែលជាគោលដៅរបស់ Barcelona

Barcelona អាចនឹងត្រូវធ្វើការធ្ងន់ ប្រសិនបើគេចង់នាំយកកីឡកររូបនេះទៅកាន់ទឹកដី Camp Nou ព្រោះមានក្លិបធំៗជាច្រើនក៏កំពុងសម្លឹងឃើញកីឡាកររូបនេះដូចគ្នា។
ក្រុមអ្នកមានបុណ្យបានស្ទាបស្ទង់នាំយកកីឡាករ Matthijs De Ligt, Frenkie de Jong និង Adrien Rabiot រយៈពេលជាយូរមកហើយ ហើយការពិតពួកគេបានព្យាយាមចុះហត្ថលេខាជាមួយកីឡាករ ២រូបក្នុងចំណោម ៣រូប តែត្រូវបរាជ័យទាំងអស់ កាលពីរដូវក្តៅ។


បច្ចុប្បន្ន យោងតាមសារព័ត៌មានអង់គ្លេស បានឲ្យដឹងថា ManCity បានត្រៀមប្រាក់ចំនួន ៧០ លានអឺរ៉ូ សម្រាប់កីឡាករ De Jong របស់ក្រុម Ajax ជាចំនួនទឹកប្រាក់ខ្ពស់ជាងអ្វីដែលក្រុមកាតាឡាន កំពុងរៀបចំដាក់សំណើរ។
ទន្ទឹមគ្នានេះ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហង្សក្រហម Liverpool គ្រោងចំណាយប្រាក់ ៦០លានអឺរ៉ូសម្រាប់កីឡាករ De Ligt ជាចំនួនទឹកប្រាក់ដែលត្រូវនឹងកម្រិតនៃអ្វីដែលក្រុម Barcelona ពិចារណា។


ដោយឡែក PSG កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើឲ្យ Rabiot បន្តកិច្ចសន្យាថ្មី ដែលកុងត្រា ចាស់នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ។ Barcelona កំពុងតែពិចារណាតម្លៃខ្លួនរបស់កីឡាករទាំង ៣នាក់ខាងលើ ហើយជាមួយនឹងសេដ្ឋកិច្ចរបស់ក្រុម Liverpool, ManCity, PSG ក្រុមម្ចាស់ជើងឯកអេស៉្បាញ ប្រហែលជាមិនអាចនឹងទិញបានទាំង៣នោះទេ ឬ សូម្បីតែម្នាក់ ហើយប្រសិនបើអ្នកទាំង ៣នេះ នៅតែបន្តលេងល្អក្នុងក្រុមរបស់ពួកគេទៀត នោះតម្លៃខ្លួនរបស់កីឡាករអាចនឹងឡើងបន្ថែមទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម