Paulo Dybala ទទូចឲ្យ Lionel Messi ត្រឡប់ទៅកាន់ក្រុមជម្រើសជាតិអាហ្សង់ទីនវិញ
ខ្សែប្រយុទ្ធរបស់ក្រុម Juventus គឺ កីឡាករ Paulo Dybala បានទទូចឲ្យ Lionel Messi ត្រឡប់ទៅកាន់ក្រុមជម្រើសជាតិអាហ្សង់ទីនវិញ ដោយនិយាយាថា យើងទាំងអស់គ្នាចង់ឲ្យគាត់ត្រឡប់មកវិញ។
កំពូលតារាបាល់ទាត់របស់ Barcelona មិនបានលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនទេ ចាប់តាំងពីធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក ហើយ Dybala ត្រូវបានសួរពីការអវត្តមានរបស់ Messi ក្រោយពីជួយឲ្យក្រុមជម្រើសជាតិខ្លួនបានទទួលជ័យជម្នះ ២-០ លើក្រុមម៉ិកស៊ិក។
ខ្សែបម្រើប្រយុទ្ធរបស់ Juventus រូបនេះ បាននិយាយទៅកាន់សារព័ត៌មាន Sky Italia ថា យើងទាំងអស់គ្នាចង់ឲ្យ Messi វិលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញ។ ពួកយើងទាំងអស់គ្នា ដឹងពីសារៈសំខាន់របស់ Messi សម្រាប់ក្រុម ប៉ុន្តែអាស្រ័យលើរូបគាត់ផ្ទាល់ ថាចង់ត្រលបមកវិញ ឫយ៉ាងណា។ យើងជាក្រុមដែលមានកីឡាករវ័យក្មេងជាច្រើន ដូច្នេះហើយយើងត្រូវការអ្នកមានបទពិសោធន៍មកគាំទ្រ និងជួយណែនាំយើង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍