ដឹងទេ តើប្រភពនៃពិធីសំពះព្រះខែ អកអំបុក កើតមកពីរឿងអ្វី
ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ ក្នុងព្រះរាជពិធីបុណ្យអុំទូក តែងតែមានភ្ជាប់ជាមួយនឹងពិធិអកអំបុក និង សំពះព្រះខែ ដែលប្រជាពលរដ្ឋ មួយចំនួន មិនបានដឹងពីប្រវត្តិនៃពិធីនេះនោះទេ ។ តោះ មកដឹងពីប្រភពនៃពិធីសំពះព្រះខែ និង អកអំបុក ដោយផ្អែកលើការចងក្រងក្នុងគម្ពីសាសនា ។
បើតាមគម្ពីរបរមត្ថទីបនី អដ្ធកថា ចរិយាបិដក ភាសាបាលី ពិធីនេះ ពាក់ព័ន្ធនឹងកាលដែល ព្រះបរមពោធិសត្វនៃយើង ទ្រង់យោនយកកំណើតជាសសបណ្ឌិត «កំណើតជាទន្សាយ» ហើយនៅថ្ងៃពេញបរមីមួយ សសបណ្ឌិត បានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈ ជាទានបរមត្ថបារមី ដើម្បីបំពេញពោធិ៍សម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ។
ព្រះឥន្ទទ្រង់ជ្រាបហេតុការណ៍នោះ ក៏ទ្រង់ក្រឡាខ្លួន ជាព្រាហ្មណ៍ចាស់មកសុំ សសបណ្ឌិតជាអាហារ ។ សសបណ្ឌិតពោធិសត្វ បានឲ្យព្រានចាស់នោះ បង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ សសបណ្ឌិត ក៏រលាស់ខ្លួន៣ដង ដើម្បីឲ្យសត្វល្អិត ដែលជាប់នៅនិងរោមជ្រុះចេញរួច ក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម ។
តែអស្ចារ្យណាស់ ភ្លើងនោះពុំបានឆេះ សសបណ្ឌិតសោះ ឥន្ទព្រាហ្មណ៏ បានស្ទុះទៅពព្រះពោធិសត្វ ឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្មណ៍ ក៏អធិដ្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វ ដែលខ្ញុំគូរនេះ នៅជាប់រហូតដល់ទីបំផុតកប្ប។
ដោយអនុភាពទាន បរមត្ថបារមីនៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយ ក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ ។
ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់ពេញបូរមី ខែកត្តិក រៀងរាល់ឆ្នាំ ខ្មែយើងយកចំណី មានអំបុក និងចេកជាដើម មកបូជាព្រះចន្ទ ហៅថាពិធីសំពះព្រះខែ អកអំបុក ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍