តោះមកស្គាល់ស្ថានីយ៍ប្រេងឥន្ធនៈ ដែលលក់សាំងមិនគ្រប់លីត្រ នៅខេត្តតាកែវ
តាកែវ: សាខាកាំកុងត្រូលខេត្តតាកែវ បានផ្ញើររបាយការណ៍រួចហើយទៅកាន់ព្រះរាជអាជ្ញា អមសាលាដំបួងខេត្តតាកែវ ពាក់ព័ន្ធករណីស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៤ ដែលលក់សាំង មិនគ្រប់លីត្រ និង គុណភាពមិនអនុលោមតាមច្បាប់។
បើតាមការបញ្ជាក់ពីលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានអោយ ដឹងថា សម្រាប់សំណុំរឿងប្តឹងស្ថានីយ៍ទាំង១៤នេះ នឹងបញ្ជូនទៅនៅសប្តាហ៍ក្រោយ ដោយសារតែការរៀបចំឯកសារមិនទាន់គ្រប់ ។
តាមរបាយការណ៍របស់សាខាកាំកុងត្រូលខេត្តតាកែវ បានបង្ហាញថា ស្ថានីយដេប៉ូដែលលក់ មិនមានភាពប្រក្រតី ទាំងនោះ រួមមាន ៖ ដេប៉ូ Tela ឈាវ លាំង ភូមិស្រងែ ផ្លូវជាតិលេខ ៣, ដេប៉ូ Tela ជៀក ច្រូវ តាកែវ, ដេប៉ូ Savimex ណុប ម៉ារីយ៉ាន ផ្លូវជាតិលេខ ២ ក្រុងដូនកែវ, ស្ថានីយ Sokimex ១ មករា ផ្លូវជាតិលេខ ២ ក្រុងដូនកែវ,ស្ថានីយ L.H.R ក្រុងដូនកែវ, ដេប៉ូ Tela សុខ ឫទ្ធី ភូមិព្រៃហ្ម ផ្លូវជាតិ ២ ក្រុងដូនកែវ (មិនសហការ), ដេប៉ូ Total សែ សុខ ម៉េង សំរោងយ៉ោង ផ្លូវជាតិលេខ ២ ស្រុកបាទី, ដេប៉ូ Tela ភាព សំណាង ពូនភ្នំ ផ្លូវជាតិលេខ ២ ស្រុកបាទី និងស្ថានីយមួយចំនួនទៀតនៅតាមបណ្ដោយផ្លូវជាតិលេខ ២។
គួររំលឹកថា កាលពីថ្ងៃទី ១៣-១៤ វិច្ឆិកា រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈនៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយសាខាកាំកុងត្រូលខេត្តតាកែវ បានចុះធ្វើការត្រួតពិនិត្យគុណភាព បរិមាណ និងថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ/ដេប៉ូ នៅខេត្តតាកែវបានចំនួន ១៩ ទីតាំង ។
បន្ទាប់ពីបានធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញថា មានស្ថានីយ/ដេប៉ូចំនួន ០៤ ទីតាំងមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ (មានគុណភាព និងគ្រប់លីត្រ) ហើយ ១១ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ (មិនគ្រប់លីត្រ), ៣ ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ (មិនមានគុណភាព និងមិនគ្រប់លីត្រ) និង ១ ទីតាំងមិនសហការ ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានកាំកុងត្រូលចុះថ្ងៃទី ១៥ វិច្ឆិកា បានបង្ហាញថា ៖ «ភាពមិនប្រក្រតីដែលត្រូវបានរកឃើញលើកទី ១ រួមមានកម្រិតលម្អៀងលើបរិមាណលក់ចេញ និងកម្រិតគុណភាពអុកតាន (Octane) តម្រូវឲ្យម្ចាស់ស្ថានីយ/ដេប៉ូធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតីឡើងវិញ។ ទន្ទឹមនេះ នឹងមានផ្សព្វផ្សាយឈ្មោះស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដែលមិនប្រក្រតីនោះ តាមបណ្ដាញទូរទស្សន៍ និង ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត។ ករណីមិនរាងចាលជាលើកទី ២ នឹងស្នើសុំក្រសួងពាណិជ្ជកម្មធ្វើការព្យួរអាជ្ញាប័ណ្ណផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធី» ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍