Connect with us

វ៉ាក់សាំងកូវីដ១៩ជាង ៥០ម៉ឺនដូស ត្រូវបានយកទៅចាក់ជូនកម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បាននាំយកវ៉ាក់សាំងកូវីដ១៩ចំនួន ៥៥៧.២៩២ ដូស ទៅប្រគល់ដល់ក្រុមគ្រូពេទ្យយោធា នៃក្រសួងការពារជាតិ ដើម្បីចាក់ជូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងរោងចក្រ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។

វ៉ាក់សាំងនេះអាចចាក់ជូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋបានចំនួន ២៧៨.៦៤៦នាក់ ប៉ុន្តែមិនទាន់បានគ្រប់គ្នានៅឡើយទេ ខណៈកម្មករ-កម្មការិនីសរុបមានចំនួន ១៣ម៉ឺននាក់ បានចាក់រួចហើយ។

លោក វ៉ី សំណាង បានលើកឡើងថា ទោះវ៉ាក់សាំងចាក់មិនបានគ្រប់គ្នា តែយ៉ាងណាក៏បានជួយទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទៅដល់កម្មករ-កម្មការិនីក្នុងរោងចក្រ និងប្រជាពលរដ្ឋបានមួយផ្នែកផងដែរ។ នេះជាជំហានដំបូងដែលរាជរដ្ឋាភិបាល បានគិតគូរ និងប្រគល់ដល់ក្រុមគ្រូពេទ្យយោធាតាមរយៈក្រសួងសុខាភិបាល។

ក្នុងនាមថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគិតគូរ និងផ្តល់វ៉ាក់សាំង ដើម្បីចាក់ដល់កម្មករ-កម្មការិនី រោងចក្រទាំងអស់ក្នុងខេត្តកំពង់ស្ពឺ៕

ដោយ៖ ប៊ុត សារុន

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម