Connect with us

រឿងរ៉ាវលម្អិតទាក់ទងអ្នកជំងឺកូវីដ១៩ ដែលជាកីឡាករប្រដាល់គុនខ្មែរ និងគ្រួសារឆ្លង

ភ្នំពេញ៖ លោក ពុទ្ធ ឆាយរិទ្ធី កើតក្តីតក់ស្លុត ក្រោយបានដឹងថា លោក និងភិរយា បានឆ្លងនៅជំងឺកូវីដ១៩ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ពេលនោះក្នុងចិត្តរបស់លោកចាប់ផ្តើមក្តុកក្តួលជាខ្លាំង ពេលដែលលោកគ្រូពេទ្យ បានទូរសព្ទមកប្រាប់ថា ខ្លួននិងភរិយាមានជំងឺកូវីដ១៩ ឆាយរិទ្ធី ក៏នឹកដល់ថា តើគ្រួសាររបស់លោក អ្នកណាជួយមើលថែ បើឪពុកម្តាយគាត់ចាស់ទៅហើយ កូនៗក៏នៅក្មេងថែមទៀត ទុក្ខលំបាកបានធ្លាក់មកលើគ្រួសារគាត់បែបនេះ។

ពិតហើយសម្រាប់រូបលោក ពុទ្ធ ឆាយរិទ្ធី ដែលជាកីឡាករប្រដាល់គុនខ្មែរ លោកក៏ជាបង្គោលមួយដ៏រឹងមាំសម្រាប់គ្រួសារ ក្នុងការរកចំណូលចាយវាយសម្រាប់គ្រួសារជាមួយភរិយារបស់លោក ដែលមានគ្នា៧នាក់រស់នៅក្នុងគ្រួសារ តែពេលនេះលោក បានឆ្លងជំងឺកូវីដ១៩ ទើបធ្វើឱ្យកីឡាករប្រដាល់គុនខ្មែរម្នាក់នេះ កើតក្តីបារម្ភចំពោះឪពុកម្តាយចាស់ និងកូនតូចនៅឡើយ។

គ្រោះវិបត្តិកូវីដ១៩ ដែលបានកើតឡើងចំពោះកីឡាករប្រដាល់គុនខ្មែរ និងភរិយាម្នាក់នេះ នឹងត្រូវបកស្រាយក្នុងកម្មវិធីទូរទស្សន៍ «ដំណើរជីវិត» My COVID 19 Story។

គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានសម្លាប់មនុស្ស ៤៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៣៩៧នាក់ផងដែរ។

ប្រសិនបើទស្សនិកជនចង់ដឹងពីរឿងរ៉ាវ នៃដំណើរជីវិតពិតរបស់អ្នកដែលបានឆ្លងជំងឺកូវីដ១៩ សូមទស្សនាកម្មវិធី «ដំណើរជីវិត» My COVID 19 Story ដែលផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ CTN, CNC, MyTV និង CBS Digital រៀងរាល់ថ្ងៃ សុក្រ វេលាម៉ោង ៧:៣០នាទី នឹងមានចាក់ការផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍
– CTN នៅថ្ងៃអាទិត្យ ម៉ោង ១០:៣០-១១:០០
– MyTV នៅថ្ងៃអង្គារ ម៉ោង ១៦:០០-១៦:១៥
– CNC នៅថ្ងៃសៅរ៍ ម៉ោង ៩:០០-៩:៣០ និងថ្ងៃចន្ទ ម៉ោង ៩:០០-៩:៣០៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម