Connect with us

Cavani៖ Neymar និងខ្ញុំនៅតែមានទំនាក់ទំនងល្អដដែល

Edinson Cavani បានប៉ះទង្គិចជាមួយកីឡាករ Neymar អំឡុងពេលមិត្តភាពអន្តរជាតិថ្មីៗនេះ ប៉ុន្តែរូបគេបានទទូចថា គ្មានបញ្ហារវាងអ្នកទាំង ២នោះទេ។ ខ្សែប្រយុទ្ធជួរមុខរបស់ក្លិបអ្នកចាយលុយច្រើនជាងគេនៅបារាំងគឺ Neymar និង Cavani បានប៉ះបង្គិចគ្នា អំឡុងការប្រកួតមិត្តភាពអន្ដរជាតិ កាលពីថ្ងៃ សៅរ៍ កន្លងទៅ នៅក្នុងកីឡដ្ឋាន Emirates Stadium ហើយក៏បានធ្វើឲ្យកើតមានជាការផ្ទុះកំហឹងដាក់គ្នាមួយភ្លែត ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយបានទទួលបានកាតលឿង។ Cavani បានប្រាប់ RMC Sport ថា ក្នុងអំឡុងពេលប្រកួត កីឡាករតែងតែចង់ឈ្នះនោះជារឿងធម្មតា។ អ្វីដែលកើតឡើងនៅលើទីលានគឺបាល់ទាត់ ប៉ុន្តែក្រោយចប់ការប្រកួតយើងនៅតែជាមិត្តភក្តិ បងប្អូន និងមិត្តរួមក្រុមដដែល៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម