Connect with us

ពិតជាខ្លាំងមែន ទូកមកវត្តស្វាយអណ្តែតចំនួន២ មានសុទ្ធតែជា យក្ស និង ហនុមាន ជាអ្នកអុំ

ភ្នំពេញ ៖ មានទូកចំនួនពីរ មកពីវត្តស្វាយអណ្តែត ដែលនឹងត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីអុំ ទូក ឆ្នាំ២០១៨នេះ ដែលមានឈ្មោះថា មហិទ្ធិឬទ្ធិកំហែងជ័យបារមីវត្តស្វាយអណ្ដែត (ទូកវែង ចំណុះ៧២នាក់) និង ជាតិសែនជ័យបារមីស្រីខ្មៅ (ទូកខ្លីចំណុះ២២នាក់) ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺ កីឡាករចំនុះទូកទាំងពីរនេះ មានសុទ្ធសឹងតែជាតួរអង្គល្ខោនខោល ដូចជា តួរយក្ស តួរហនុមាន និង អ្នកលេងភ្លេងជាដើម ។


គួរឲ្យកត់សម្គាល់ផងដែរថា វត្តស្វាយអណ្តែត ស្ថិតនៅ១៥គីឡូម៉ែត្រ ពីកំពង់ចម្លងអរិយក្សត្រ។សហគមន៍វត្តស្វាយអណ្តែត ត្រូវបានល្បីល្បាញថា ជាវត្តដែលបានរក្សាទំរង់ល្ខោនខោលមួយបែប និង បានប្រារព្ធពិធីរំលឹកគុណគ្រូដែលមានការសម្តែងល្ខោនខោលនេះជារៀងរាល់ឆ្នាំ។
តាមរយៈព្រះចៅអធិការវត្តស្វាយអណ្តែត ទូកវែង ដែលដាក់ឈ្មោះថា មហិទ្ធិឬទ្ធិកំហែងជ័យបារមីវត្តស្វាយអណ្ដែត គឺជារំលឹកដល់លោកតាកំហែង ដែលជាតួរអង្គសម្តែងស្តេចស្វា ដ៏ប៉ិនប្រសព្វ និង ជាទីគោរពរបស់អ្នកស្រុកនេះផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម