ទស្សនិកជនរាប់ពាន់នាក់ធ្វើឲ្យ កញ្ញា សុខ ពិសី ចង់គាំងបេះដូង
មនុស្សច្រើនកុះករបាននាំគ្នាចូលរួមទស្សនាតន្ត្រី MYTV POCARI SWEAT ដែលប្រព្រឹត្តទៅនៅទឹកដីខេត្ត ព្រៃវែង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានតារាចូលរួមជាច្រើនដូចជា៖ កញ្ញា សុខ ពិសី លោក កែវ វាសនា លោក ខាត់ ជេម កញ្ញា យូរី នឹងតារាចម្រៀងជាច្រើនដួងទៀត។
អ្វីដែលធ្វើឲ្យតារាចម្រៀងសម្លេងទន់ សាច់សខ្ចីមានប្រជាប្រិយ៍មួយនេះស្ទើរគាំងបេះដូងនោះ គឺ នៅពេលដែលកញ្ញាបានធ្វើដំណើរទៅកាន់ខេត្តព្រៃវែងមួយនេះ តែមិននឹកស្មានថាខ្លួនមានអ្នកគាំទ្រច្រើនយ៉ាងនេះសោះ ។ កញ្ញា សុខ ពិសី បាននិយាយថា «ខ្ញុំរំភើបណាស់ដែលបានឃើញអ្នកគាំទ្រកញ្ញាឈររងចាំ រហូតដល់ចប់ម៉ោងអញ្ជឹងសោះ។»
ដោយសារតែក្តីស្រលាញ់គាំទ្រកញ្ញា សុខ ពិសី គេសង្កេតឃើញថាមនុស្សរាប់ពាន់នាក់បានសម្រុកមកទស្សនាការចម្រៀងរបស់កញ្ញា ហើយសុខចិត្តឈរចាំរាប់ម៉ោងធ្វើយ៉ាងណាឲ្យតែបានឃើញគាត់គឺអស់ចិត្តហើយ។
កញ្ញា សុខ ពិសី បាមបង្ហាញទឹកចិត្តសប្បាយយ៉ាងខ្លាំងស្ទើរគាំងស្មារតី ដោយសារមនុស្សច្រើនឡោមព័ទ្ធជុំវិញគាត់ដោយក្តីសប្បាយរីករាយ។ រឿងរាវនឹកស្មានមិនដល់ទាំងនេះហើយ ទើបធ្វើឲ្យកញ្ញាបានបង្ហាញអស់ពីលទ្ធភាពទាំងការសម្តែងនិងចម្រៀងមិនខ្លាចនឿយហត់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍