Connect with us

កាន់តែជិតដល់ថ្ងៃចាក់ផ្សាយមែនទែនហើយ ភាពយន្តខ្មែរ “មាយាដកខ្ញី” ឆ្លុះបញ្ចាំងទាំងកលល្បិចមាយា និងបញ្ញារបស់ស្រ្តី

ភ្នំពេញ៖ ទន្ទឹមនឹងភាពយន្តបុរាណខ្មែរកំពុងមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងឡើង ស្ថានីយទូរទស្សន៍ CTN បានខិតខំប្រឹងប្រែងសម្រិតសម្រាំងខ្សែភាពយន្តបុរាណខ្មែរមកផ្សាយជូនទស្សនិកជន បានទស្សនាជាបន្តបន្ទាប់មិនឱ្យខកបំណងឡើយ។

សម្រាប់រឿងភាគខ្មែរបន្ទាប់ ស្ថានីយទូរទស្សនីយ៍ CTN បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាក់ផ្សាយជូនរឿង “មាយាដកខ្ញី” ដែលបានឆ្លុះបញ្ចាំងពីកលល្បិចផិតក្បត់ស្វាមីរបស់ស្ត្រី ដែលអាងរូបសម្រស់មួយរូប ដើម្បីលួចមានទំនាក់ទំនងជាមួយបុរសផ្សេងរហូតរៀបគម្រោងការសម្លាប់ស្វាមីខ្លួនទៀតផង។

ក្រៅពីបង្ហាញភាពពុតត្បុតកលល្បិចមាយា១០០ជំពូកហើយ រឿងភាគបុរាណខ្មែរមួយនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីបញ្ញាស្ត្រីដែលមានស្មារតីរឹងមាំ មិនតក់ស្លុតនៅពេលជួបបញ្ហាដែលបានកើតចំពោះមុខភ្លាមៗផងដែរ ព្រោះនាង អាចបង្វែរស្ថានភាពកំពុងជួបគ្រោះថ្នាក់ ឱ្យក្លាយជាសុវត្ថិភាពដោយបញ្ញារបស់នាងបានមួយរំពេច។

ដូចនេះ ចង់ដឹងសាច់រឿងទាំងមូលថាតើ ភាពមាយាដកខ្ញីនេះ បាននាំទុក្ខ និងក្តីសុខយ៉ាងណាខ្លះ? កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN TV Drama នៅថ្ងៃទី៣ ខែកក្កដា ខាងមុខនេះវេលាម៉ោង ៧យប់តទៅ៕

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម