Connect with us

ថ្ងៃនេះ អ្នកឆ្លងកូវីដកើនរហូតដល់ ១១៣០នាក់ និងស្លាប់ ២៧នាក់ មិនធ្លាប់មានពីមុនមកនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១៣០នាក់ ខណៈអ្នកជំងឺ ៦៧០ នាក់ជាសះស្បើយ និងស្លាប់ ២៧ នាក់។

គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០.៣៨៥ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤.១៤៣ នាក់ និងស្លាប់សរុបចំនួន ៦០២ នាក់។

សូមជម្រាបថា សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១១៣០នាក់នៅថ្ងៃនេះ គឺជាតួលេខខ្ពស់មិនធ្លាប់មាន ចាប់តាំងពីតួលេខបានហក់ឡើងខ្ពស់បំផុត កាលពីថ្ងៃទី៤ ខែឧសភាកន្លងទៅ ដែលរកឃើញចំនួន ៩៣៨ ករណី និងថ្ងៃទី២៨ ខែមិថុនា រកឃើញអ្នកឆ្លង ៨៨៣ ករណី៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម