គោលនយោបាយជាតិអេកូទេសចរណ៍ នឹងជួយជម្រុញការអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍កម្ពុជា
ភ្នំពេញ ៖ គណរដ្ឋមន្រ្តីនៅសប្តាហ៍នេះ បានអនុម័តនូវសេចក្តីព្រាងគោលនយោបាយជាតិអេកូ ទេសចរណ៍ ដោយរំពឹងថា គោលនយោបាយនេះ នឹងជួយដល់ការអភិវឌ្ឍន៍ និងគ្រប់គ្រងតំបន់ អេកូទេសចរណ៍ កាន់តែល្អប្រសើរឡើងនៅទូទំាងប្រទេស ។
បន្ទាប់ពីបានអនុម័តហើយ សេចក្តីព្រាងគោលនយោបាយជាតិអេកូទេសចរណ៍នេះ នឹងត្រូវបញ្ជូនទៅរដ្ឋសភាជាតិ ដើម្បីពិភាក្សា និងអនុម័ត ។
មន្រ្តីជំនាញ បានលើកឡើងថា ខណៈវិស័យទេសចរណ៍របស់កម្ពុជា កំពុងបង្ហាញសក្ដានុពលកាន់តែខ្លាំងក្នុងការ ទាក់ទាញភ្ញៀវទេសចរ គោលនយោបាយនេះ នឹងជួយការពារ និងអភិរក្ស តំបន់ធម្មជាតិរបស់ប្រទេសកម្ពុជា ។ គោលនយោបាយនេះ ក៏នឹងជួយដល់អភិវឌ្ឍសហគមន៍ អេកូទេសចរណ៍ផងដែរ ។
គួររំលឹកថា កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥,៦ លាននាក់ កាលពីឆ្នាំមុន និងរកចំ ណូលបាន ៣,៦ ពាន់លានដុល្លារ ឬ ស្មើនឹង ១៣ ភាគរយនៃ GDP ។
ជាមួយនេះ អង្គការទេសចរណ៍ពិភពលោក របស់អង្គការសហប្រជាជាតិ បានព្យាករថា ចំនួនភ្ញៀវទេសចរដែលទស្សនាតាមតំបន់អេកូទេសចរណ៍ នឹងកើនឡើង២០ ភាគរយប្រចាំឆ្នាំ។
សម្រាប់ប្រទេសកម្ពុជា បច្ចុប្បន្ន ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីបន្តការងារលើសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ៥៦ កន្លែង ក្នុងខេត្តចំនួន ១៦។
សូមបញ្ជាក់ថា កម្ពុជា មានកន្លែងកម្សាន្ត ៤០០ ខណៈសហគមន៍ទេសចរណ៍ និងអេកូទេស ចរណ៍ ៥៦ កន្លែងបានទទួលអាជ្ញាប័ណ្ណ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍