Connect with us

ម្តាយបង្កើតរបស់តារាចម្រៀងយុវវ័យ កញ្ញា យូរី បានទទួលមរណភាពហើយ កាលពីព្រឹកមិញ ដោយសារជំងឺប្រចាំកាយ

កម្សាន្ត៖ ថ្ងៃនេះកញ្ញា យូរី មានទុក្ខយ៉ាងក្រៀមក្រំបំផុត ហើយជាដំណឹងមួយគួរឱ្យសោកស្តាយសម្រាប់ក្រុមគ្រួសារ របស់តារាចម្រៀងបែបយុវវ័យស្រស់សោភានេះ ក៏ដូចជាមិត្តសិល្បៈរួមអាជីពទាំងអស់ ស្របពេលទទួលបាននូវដំណឹងថា ម្ដាយបង្កើតកញ្ញា គឺអ្នកស្រី ចាន់ គង់ បានទទួលមរណភាពនៅក្នុងថ្ងៃនេះ ដោយសារជំងឺលើសឈាម និងទឹមនោមផ្អែមធ្ងន់ធ្ងរ កាលពីព្រឹកវេលាម៉ោង ៧:៤៨នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងវ័យ៦២ឆ្នាំ។

កញ្ញា យូរី បានរៀបរាប់ថា៖ “ម្តាយខ្ញុំបានទទួលមរណភាពមែន នៅថ្ងៃនេះដោយសារតែជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ហើយរូបខ្ញុំ និងក្រុមគ្រួសារមានទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់នៅអ្នកម្ដាយជាទីស្រឡាញ់ យ៉ាងធំធេងនៅពេលនេះ គឺជាអ្វីដែលមិនអាចកាត់ថ្លៃបាន”។ យូរី ក៏បានបន្តថា៖ “ជាមួយគ្នានេះ នាងខ្ញុំ ក៏សូមអភ័យទោសផងដែរ ចំពោះម្ចាស់កម្មវិធី មួយចំនួនដែលនាងខ្ញុំ បានលុបចោលភ្លាមៗ ដោយមិនបានប្រាប់ជាទុកមុន ព្រោះតែមរណភាពរបស់ម្ដាយ និងសូមឱ្យម្ចាស់កម្មវិធីទាំងអស់ មេត្តាយោគយល់ នៅក្តីស្រឡាញ់រាប់អាន ពីរូបនាងខ្ញុំក្នុងកាលៈទេសៈនេះផងដែរ”។

“ទោះជាយ៉ាងណាខ្ញុំនឹងតាំងចិត្តថា ធ្វើខ្លួនជាមនុស្សដ៏រឹងមាំមើលថែលោកប៉ាឱ្យបានល្អ ជំនួសអ្នកម៉ាក់ដែលបានទទួលមរណភាព ចាប់ពីថ្ងៃនេះទៅ មិនឱ្យគាត់ពិបាកចិត្ត ឬលំបាកនោះឡើយ”។

កញ្ញា យូរី បានចាត់ទុកការទទួលមរណភាពរបស់ម្ដាយកញ្ញា គឺហាក់បីដូចជាលឿនពេកណាស់ហើយ ស្ទើរតែមិនជឿ ហើយអាចទទួលយកបានឡើយនោះទេ។

នៅក្នុងថ្ងៃនេះដដែល សពរបស់អ្នកស្រី ចាន់ គង់ កំពុងតែតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតរបស់គ្រួសារកញ្ញា ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម