Connect with us

ក្លឹបអ្នកកាសែតកម្ពុជា ចាប់ផ្តើមទំនាក់ទំនងសហប្រតិបត្តិការជាមួយសមាគមអ្នកកាសែតចិន

ភ្នំពេញ ៖ នៅថ្ងៃទី២១ខែវិច្ឆិកានេះ ថ្នាក់ដឹកនាំក្លឹបអ្នកកាសែតកម្ពុជា បានទទួលជួបប្រតិភូសមាគមអ្នកកាសែតចិន (All-China Journalists Association) ដើម្បីពិភាក្សាអំពីការចាប់ផ្តើមកិច្ចសហប្រតិបត្តិការភាពជាដៃគូររវាងស្ថាប័នទាំងពីរ។
ប្រតិភូសមាគមអ្នកកាសែតចិន ត្រូវបានដឹកនាំដោយលោក HU Xiaochan ដែលជាអនុប្រធានប្រតិបត្តិនៃសមាគម រីឯភាគីក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំដោយលោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ។

តាមរយៈកិច្ចពិភាក្សា ភាគីទាំងពីរ បានព្រមព្រៀងផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និង ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ។
គួរបញ្ជាក់ថា សមាគមអ្នកកាសែតចិន គឺអង្គការសារព័ត៌មានទីពីរនៅក្នុងឆ្នាំ២០១៨នេះ ដែលបានក្លាយជាដៃគូរបស់ក្លឹបអ្នកកាសែតកម្ពុជា បន្ទាប់ពីសមាគមអ្នកកាសែតវៀតណាម។
ជាងនេះទៅទៀត សមាគមអ្នកកាសែតចិន គឺជាដៃគូសហប្រតិបត្តិការទី៣ បន្ទាប់ពីក្លឹបអ្នកកាសែតកម្ពុជាបានចាប់ដៃគូជាមួយសមាគមអ្នកកាសែតថៃ (Thai Journalists Assocation) តាំងពីឆ្នាំ២០១១មក ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម