Connect with us

សាលាគណរាជធានីភ្នំពេញ ហាមព្រះសង្ឃ មិនអោយនិមន្តទៅទស្សនាតំបន់មួយចំនួន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ សាលាគណរាជធានីភ្នំពេញ បានបម្រាមដល់ព្រះសង្ឃ មិនអោយនិមន្តទៅទស្សនាតំបន់មួយចំនួន ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលកំពុងចាប់ផ្តើម។
យោងតាមសេចក្តីណែនាំ បានឲ្យដឹងថា មូលហេតុដែលចេញសេចក្តីណែនាំនេះ ព្រោះការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក និងបុណ្យប្រពៃណីសាសនាកន្លងមក តែងតែឃើញមានព្រះសង្ឃអង្គខ្លះ បាននិមន្តចូលកន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក និងកន្លែងកម្សាន្តផ្សេងៗទៀត នៅក្នុងចំណោមមនុស្សច្រើនកកកុញ ។
សកម្មភាព និងរូបភាពទាំងនោះ បានធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃនៃព្រះពុទ្ធសាសនា សេចក្តីថ្លៃថ្នូរភេទជាអ្នកបួស និងធម៌វិន័យ អភិសមាចារ និងជះឥទ្ធិពលដល់ជំនឿសាសនា ព្រមទាំងមានការមិនសប្បាយចិត្តពីពុទ្ធបរិស័ទថែមទៀតផង។

តាមសេចក្តីណែនាំនេះ គឺ ដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា តម្លៃព្រះសង្ឃ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយរបស់ព្រះសង្ឃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ កំពុងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ។
បើតាមសាលាគណរាជធានីភ្នំពេញ គឺ បានហាមព្រះសង្ឃ ទៅទស្សនាតំបន់មួយចំនួន ដូចជា តំបន់ A, A1-A12 ពោលគឺ ចាប់ពីវិមានឯករាជ្យ រហូតដល់គល់ស្ពានជ្រោយចង្វារខាងជើង និងតំបន់វត្តភ្នំ មុខវាំង សួនមុខវត្តបទុមវតី ណាហ្កាវើល កោះពេជ្រ ផ្សារចាស់ និងផ្សារកណ្តាល៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម