អាជ្ញាធរជាតិ បើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៨
រាជធានីភ្នំពេញ: ថ្ងៃទី២១ ខែវិច្ឆិកានេះ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយស្ថាប័នពាក់ព័ន្ធ និងស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី(LOLC) បានបើកយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋដែលមកទស្សនានៅរាជធានីភ្នំពេញ ។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានប្រាប់ឲ្យដឹងថា យុទ្ធនាការក្នុងឱកាសព្រះរាជពិធីបុណ្យឆ្នាំ២០១៨ បានផ្តោតលើប្រធានបទ “ទាំងអស់គ្នាដើម្បីការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍”។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានគាំទ្រ លើកទឹកចិត្ត និងជម្រុញដល់ការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍បង្ហាញពី ឆន្ទះ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ និងកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ គោរពសិទ្ធិមនុស្ស។
ជាមួយគ្នានេះដែរ លោក លឹម តុងហួត បានបន្ថែមថា ការព្យាបាលអ្នកញៀនគ្រឿងញៀនមានភាពស្មុគ្រស្មាញដែលទាមទារឱ្យមានការចូលរួមពហុវិស័យ។ ក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងសុខាភិបាល ស្ថាប័នអនុវត្តច្បាប់ និងអង្គការមិនមែនរដ្ឋាភិបាល ខិតខំរួមគ្នា និងសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍។
ទន្ទឹមនឹងនេះ មន្រ្តីអនុវត្តច្បាប់មានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនអ្នកញៀនគ្រឿងញៀនទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាព។ មាន័យថាន្រ្តីអនុវត្តច្បាប់ម្នាក់ ជាអ្នកផ្តល់ប្រឹក្សាម្នាក់ក្នុងការជួយព្យាបាលអ្នកញៀនគ្រឿងញៀនក្នុងសហគមន៍ “ ធ្វើឱ្យភូមិឃុំ សង្កាត់ មានសុវត្ថិភាព។
សូមបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន តាមរយ:ការដើរជាក្បួនមហាជនត្រើយខាងលិចទន្លេសាប រួមនឹងការប្រគំតន្រ្តីប្រយុទ្ធប្រឆាំងគ្រឿងញៀន ការតាំងពិព័ណរូបភាពអប់រំ ការសម្តែងរឿងអប់រំខ្លី។ ក្រៅពីនេះ ក៏មានចែកខិត្តបណ្ណ័ ការឆ្លើយសំណួរយករង្វាន់ជាអាវយឺត ឆត្រ័ សាប៊ូ ប៊ិច សៀវភៅ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំពេញ រយះពេលបីថ្ងៃ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍