តោះមកស្វែងយល់ពីហេតុការណ៍នានា ដែលបានកើតក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១
ភ្នំពេញ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១ បើពិនិត្យជារួម សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋមកចូលរួមកំសាន្តសប្បាយប្រមាណជិត៦០ម៉ឺននាក់ ។
តាមរបាយការណ៍ បានបញ្ជាក់ថា សភាពការណ៍បទល្មើស ពុំមានអ្វីកើតឡើងគួរអោយកត់សម្គាល់នោះទេ ដោយក្នុងនោះកើតមានបទល្មើសតូចៗ ដូចជា ៖ លួចកាច់សោរម៉ូតូ១លើក ឃាត់ខ្លួនជនសង្ស័យម្នាក់, លិចទូក៧លើក, ផ្ទុះកំប៉ុងហ្គាស ១លើក, គ្រោះថ្នាក់ចរាចរណ៍មួយលើក និងខ្យល់គរ មួយលើក ។ ក្រៅពីនេះ មន្រ្តីសុខាភិបាល បានជួយសង្គ្រោះ ពិនិត្យ និង ព្យាបាលជំងឺ ១.៩៧៩នាក់ (ស្រី៦៩៥នាក់) សង្គ្រោះបឋម៣១នាក់(ស្រី១៤នាក់) និងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះចំនួន១នាក់។
ដោយឡែក សមត្ថកិច្ច បានអន្តរាគមន៍សង្គ្រោះកីឡាករអុំទូកលិចចំនួន៧គ្រឿង, ជួយសង្គ្រោះក្មេងវង្វេងម្តាយចំនួន២នាក់, ឃាត់ជនស៊ីវិល ពាក់អាវមានអក្សរPolice និងARMY ៤នាក់ ធ្វើការអប់រំ ដកហូតអាវ និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ។ ទន្ទឹមគ្នានេះដែរ ក៏មានយុទ្ធនាការចែកបណ្ណស្តីពីបង្ការ ទប់ស្កាត់ និង ពន្លត់អគ្គិភ័យតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ តូបអាជីកម្មចំនួន៨១ទីតាំង និង ចែកជូនប្រជាពលរដ្ឋ អាជីវករ ១១៨សន្លឹក, អប់រំណែនាំ អាជីវកម្មកល់ដូរម្ហូបអាហារតាមស្តង់ ឲ្យប្រើប្រាស់អុស-ធ្យូង ជំនួសការប្រើប្រាស់ហ្គាសកំប៉ុង។
សូមបញ្ជាក់ថា នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានត្រៀមកម្លាំងចម្រុះ ទាំងចំហរ និងសម្ងាត់ ជាងមួយម៉ឺនបីពាន់នាក់ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ខណៈទូកអុំមានការកើនឡើងរហូតដល់២៩៥ទូក និងកីឡាករជិតពីរម៉ឺននាក់។ ដោយឡែកថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប សំពះព្រះខែ និងអកអំបុក មានទូកចូលរួមប្រកួតចំនួន២៩៥ទូក (ទូកអន្តរជាតិចំនួន៩៨ទូក ស្រី២ទូក)។
យ៉ាងណាក៏ដោយកម្លាំងទាំងអស់ត្រូវត្រៀមគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការអន្តរាគមន៍បានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយសង្រ្គោះដល់ប្រជាពលរដ្ឋនៅពេលដែលមានបញ្ហាកើតឡើងជាយថាហេតុ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍