Connect with us

សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ ២ម៉ឺនដុល្លារ ជូនអង្គការដើម្បីភាពញញឹមនៃកុមារ ដើម្បីជួយដល់កុមារក្រីក្រងាយរងគ្រោះ

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ ២ម៉ឺនដុល្លារ ជូនអង្គការដើម្បីភាពញញឹមនៃកុមារ ដើម្បីជួយដល់កុមារក្រីក្រងាយរងគ្រោះ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ បានឱ្យដឹងថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ ជាព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាសចំនួន ៣,០០០បន្ទះ សាប៊ូដុំ Express ចំនួន ២ឡាំង ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង និងសាប៊ូទឹក MU YU MING ចំនួន ១ឡាំង ជូន អង្គការដើម្បីភាពញញឹមនៃកុមារ P.S.E (Pour un Sourire d’Enfant) ដើម្បីប្រើប្រាស់សម្រាប់ជាឧត្តមប្រយោជន៍ដល់កុមារក្រីក្រងាយរងគ្រោះ ស្ថិតនៅខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។

ការប្រោសព្រះរាជទានព្រះរាជអំណោយ ជាព្រះរាជទ្រព្យនេះ ស្ថិតក្រោមព្រះរាជហឫទ័យដង្ហែរតាមព្រះរាជតម្រិៈដ៏ថ្លៃថ្លា នៃអង្គសម្តេចព្រះវររាជបិតាមនុស្សធម៌ជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការលើកកម្ពស់សុខមាលភាពនៃការរស់នៅ និងគាំពារកុមារកម្ពុជា ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង រហូតមកដល់ពេលបច្ចុប្បន្ននេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម