Connect with us

មន្រ្តីជាន់ខ្ពស់សុខាភិបាល បន្តក្រើនរំលឹកពលរដ្ឋ រឿងទិញស្រា មកពិសារក្នុងពេលបុណ្យអុំទូក

ភ្នំពេញ ៖ មន្រ្តីជំនាញនៃក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋ ក្នុងការទិញស្រាមកពិសារ ក្នុងឪកាសព្រះរាជពិធីបុណ្យអុំទូកនេះ ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លងនៃក្រសួងសុខាភិបាល បានអំពាវនាវអោយប្រជាពលរដ្ឋ ប្រុងប្រយ័ត្នក្នុងការទិញ ស្រាមកពិសារ ដោយត្រូវទិញ ស្រាស ដែលមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និង ពិសារក្នុងកំរិតតិចបំផុត ។
យោងតាមទិន្នន័យពីនាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង បានអោយដឹងថា ការពុលស្រាកន្លងមក នៅតែជាបញ្ហាប៉ះពាល់សុខភាព និង អាយុជីវិត ។ ក្នុងនោះ តួលេខធ្លាប់ពុលស្រាកន្លងមក មានដូចជា ៖

  • ក្នុងឆ្នាំ ២០១៥ : ចំនួនករណីពុលស្រា មាន ២៨៤ ករណី ក្នងនោះ ស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន៣ គឺ ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី ។
  • ក្នុងឆ្នាំ ២០១៦: ចំនួនករណីពុលស្រា មានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ។
  • ក្នុងឆ្នាំ ២០១៧ : ចំនួនករណីពុលស្រា មានចំនួន ១៣ករណី ក្នុងនោះ ស្លាប់២នាក់ នៅខេត្តមណ្ឌលគីរី។
  • ក្នុងឆ្នាំ ២០១៨: ចំនួនករណីពុលស្រាមានចំនួន ២០៣ករណី ក្នុងនោះ ស្លាប់៩នាក់ នៅខេត្តក្រចេះ និង កំពត។

តាមតួលេខនេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា ស្រា នៅតែជាមូលហេតុសំខាន់ ក្នុងចំណោមការពុលអាហារជាច្រើន ដែលប្រជាពលរដ្ឋ កំពុងតែប្រឈមនឹងការឈឺ និង ស្លាប់ ។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាល នៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអោយយល់ដឹងពីហានិភ័យ ដែលបណ្តាលមកពីការទទួលទានស្រានេះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម