Connect with us

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរអ្នកឧកញ៉ា គិត ម៉េង ដែលបានផ្តល់ថវិកា ៣លានដុល្លារ សម្រាប់ការទិញឧបករណ៍តេស្តរហ័ស

ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ដែលបានចូលរួមចំណែកផ្តល់ថវិកា ៣លានដុល្លារអាមេរិក សម្រាប់ទិញឧបករណ៍តេស្តរហ័សរកជំងឺកូវីដ១៩។

ក្នុងលិខិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសរសេរថា “ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ដែលបានផ្តល់នូវថវិកាចំនួន ៣.០០០.០០០ (បីលាន) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ការទិញឧបករណ៍ធ្វើតេស្តពិនិត្យរកមើលជំងឺ Covid-19 នៅក្នុងវិធានការដែលរាជរដ្ឋាភិបាលកំពុងតែចាត់ ដើម្បីការពារនិងសង្គ្រោះអាយុជីវិតនៃជនរួមជាតិយើង។ ជាថ្មីម្ដងទៀត ខ្ញុំសូមជូនពរ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានជួបប្រទះ តែនឹងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។”

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន បានប្រកាសឧបត្ថម្ភថវិកាចំនួន ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ការទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ (Rapid Test) ខណៈដែលស្ថានភាពនៃជំងឺកូវីដ១៩ មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយសម្រាប់ប្រទេសកម្ពុជា។

គួរកត់សម្គាល់ថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ អ្នកឧកញ៉ា និងលោកជំទាវ តែងតែបានបន្តគាំទ្រ និងឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើនដល់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន ក្រុមគ្រូពេទ្យ និងសមាគមនានា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម