Connect with us

ពលរដ្ឋខ្មែរ នៅតែចងចាំ! ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១០ មនុស្ស៣៥៣នាក់ បានស្លាប់នៅស្ពានកោះពេជ្រ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរៀបចំពិធីបង្សុកូលរាប់បាត្រ ជូនវិញ្ញាណក្ខន្ធជនរងគ្រោះស្លាប់នៅកោះពេជ្រ កាលពី៨ឆ្នាំមុន ចំនួន៣៥៣នាក់ ដែល ជាព្រឹត្តិការណ៍ដ៏សែនសោកសៅ សម្រាប់ប្រជាជាតិកម្ពុជា ។
ពិធីសាសនានេះ បានធ្វើឡើងនៅទីតាំង ដែលកើតមានឧប្បត្តិវហេតុ រត់ជាន់គ្នាស្លាប់ គឺស្ថិតនៅអតីតស្ពានពេជ្រ ដោយអាជ្ញាធរ បានរៀបចំពិធីសូត្រមន្ត និង បង្សុកូលរាប់បាត្រ ។ ក្រៅពីនេះ ក៏មានការប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នៅស្ដូបក្បែរស្ពាននាគនៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបាត់បង់ជីវិតដោយហេតុការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រ នេះផងដែរ ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានឧបទ្ទវហេតុ រត់ជាន់គ្នា នៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ បណ្តាលឲ្យមនុស្ស៣៥៣នាក់ ស្លាប់បាត់បង់ជីវិត និងជាង៧០០នាក់ទៀត បានរងរបួសតាមរបាយការណ៍របស់សមត្ថកិច្ច៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម