ខ្សែប្រយុទ្ធ Neymar នឹងចូលហ្វឹកហាត់វិញនៅថ្ងៃស្អែក ក្រោយរបួសជើងស្តាំរើឡើងវិញ
Neymar បានចាកចេញពីទីលានហ្វឹកហាត់មុនគេកាលថ្ងៃអង្គារ ទី១៩ មិថុនា ក្រោយមានអារម្មណ៍ថាឈឺចាប់លើជើង និង បានចំណាយពេលសម្រាកក្រោមការពិនិត្យពីក្រុមពេទ្យ។
នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់ប្រេស៊ីល។ កីឡាករវ័យ២៦ឆ្នាំដែលទើបត្រលប់ពីជាពីរបួសកជើង ត្រូវបានដកចេញពីការហ្វឹកហាត់ដើម្បីព្យាបាលកជើងខាងស្ដាំ។ អ្នកតំណាងរបស់ជម្រើសជាតិប្រេស៊ីលលោក វីនីស្សៀស រ៉ូឌ្រីហ្កេ (Vinicius Rodrigues) បានឲ្យដឹងថា របួសរបស់ Neymar បានរើឡើងវិញ ពេលប៉ះទង្គិចអំឡុងពេលប្រេស៊ីលលេងស្មើ ១-១ ជាមួយស្វីស កាលពីថ្ងៃអាទិត្យ។
អ្នកតំណាងខាងលើបន្តថា Neymar នឹងស្នាក់នៅព្យាបាល២ថ្ងៃ ហើយនៅថ្ងៃព្រហស្បតិ៍អាចហ្វឹកហាត់ធម្មតាបាន។ បញ្ជាក់ថា កីឡាកររបស់ Paris St-Germain បានវះកាត់កជើងស្ដាំដែលបាក់ឆ្អឹងកាលពីខែកុម្ភៈ ជាហេតុធ្វើឲ្យគេសម្រាករហូតដល់ចប់រដូវកាល៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍