Connect with us

កងរាជអាវុធហត្ថស្រុកព្រៃនប់ ទទួលបានរថយន្តសម្រាប់បំពេញការងារជូនប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ ៖ ដើម្បីជួយសម្រួលដល់កងកម្លាំងក្នុងការចេញប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន លោកឧកញ៉ា ថន វីរៈ បានឧបត្ថម្ភជារថយន្តមួយគ្រឿង ដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ថ្លែងប្រាប់ក្នុងពេលប្រគល់រថយន្តនេះ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ លោកឧកញ៉ា ថន វីរៈ បានបញ្ជាក់ថា ការផ្តល់ជារថយន្តនេះ គឺដើម្បីជួយសម្រួលដល់កងកម្លាំង និងដើម្បីជាការចូលរួមចំណែកក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។
លោកឧកញ៉ា ថន វិរៈ ក៏បានអះអាងផងដែរ ថា លោក នឹងបន្តជួយឧបត្ថម្ភ ជាបន្តទៀត តាមតែអាចធ្វើទៅបាន ក្នុងគោលបំណងចូលរូមចំណែក ការពារនិងថែរក្សាសន្តិសុខសង្គមជាតិ ក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត ។
ជាមួយនឹងការផ្តល់នេះ អាជ្ញាធរស្រុកព្រៃនប់ មន្រ្តីកងរាជអវុធហត្ថស្រុក បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅដល់លោក ឧកញ៉ា ថន វិរៈ ដោយ ចាត់ទុកថា អំណោយឧបត្ថម្ភជារថយន្តមួយគ្រឿងនេះ គឺជាការចូលរូមចំណែកដ៏ធំមួយក្នុងកិច្ចការពារសន្តិសុខនិង សណ្តាប់ធ្នាប់សង្គម ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម