EURO 2020៖ Roy Keane មិនពេញចិត្តចំពោះកីឡាករ២រូបដែលឱ្យ Bukayo Saka ជាអ្នកទាត់បាល់១១ម៉ែត្រ
លោក Roy Keane បាននិយាយថា គាត់មានអារម្មណ៍សោកស្តាយចំពោះ Bukayo Saka បន្ទាប់ពីកីឡាករដែលមានបទពិសោធច្រើនក្នុងក្រុមជម្រើសជាតិអង់គ្លេស បានបដិសេធការទាត់បាល់១១ម៉ែត្រកាត់សេចក្ដី អំឡុងពេលការបរាជ័យទល់នឹងអ៊ីតាលី នៅឯកីឡដ្ឋាន Wembley ។
កីឡាករបម្រុងដែលបានលេងតិចតួច រួមមាន Marcus Rashford, Jadon Sancho និង Saka បានខកខាននៅក្នុងការសម្រេចទី បាល់១១ម៉ែត្រកាត់សេចក្ដី។ អង់គ្លេស បានស្មើជាមួយអ៊ីតាលី ដោយលទ្ធផល ១-១ ក្នុងការប្រកួត ៩០នាទី និងថែម១៥នាទីពីរដង នៅវគ្គផ្ដាច់ព្រ័ត្រ យូរ៉ូ ២០២០។
អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United លោក Keane បានលើកយកបញ្ហាជាច្រើនដែលថា ទាំង Sterling និង Grealish អនុញ្ញាតឱ្យ Saka ទាត់បាល់១១ម៉ែត្រ និងមានអារម្មណ៍អាណិតអាសូរចំពោះកីឡាករវ័យក្មេងរបស់ក្រុមកាំភ្លើងធំ Arsenal ។
គាត់បានប្រាប់ ITV ថា៖ “ប្រសិនបើអ្នកជា Sterling ឬ Grealish អ្នកមិនអាចឈរមើលនៅទីនោះបានទេ ហើយឱ្យយុវជនគ្មានបទពិសោធម្នាក់ធ្វើវាឡើយ”។
យ៉ាងណាមិញ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានទទួលយកការស្តីបន្ទោសនេះ។ លោកថា ការសម្រេចចិត្តនេះ ផ្អែកលើការហ្វឹកហាត់ទាត់បាល់១១ម៉ែត្ររបស់ពួកគេ។
គាត់បាននិយាយថា៖ “វាជាកំហុសរបស់ខ្ញុំ។ ខ្ញុំបានជ្រើសរើសអ្នកទាត់១១ម៉ែត្រ ដោយផ្អែកលើអ្វីដែលពួកគេបានធ្វើនៅក្នុងពេលហ្វឹកហាត់ ហើយគ្មាននរណាសម្រេចចិត្តដោយខ្លួនឯងទេ”៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍