EURO 2020៖ ចាប់ខ្លួន ៤៩នាក់ ខណៈមន្ត្រី ១៩នាក់បានរងរបួស ក្នុងអំពើហិង្សា នៅទីក្រុងឡុងដ៍
អង់គ្លេស៖ ប៉ូលីស បានចាប់ខ្លួនមនុស្សចំនួន ៤៩នាក់ក្នុងអំឡុងពេលពេញ១ថ្ងៃ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ យូរ៉ូ២០២០ នៅកីឡដ្ឋាន Wembley ដោយមន្ត្រីបានរងរបួស ហើយអ្នកគាំទ្រ បានសម្រុកចូលកីឡដ្ឋាន។
ប៉ូលីសក្រុងឡុងដ៍ បានឱ្យដឹងថា មន្រ្តីប៉ូលីស ១៩ នាក់បានរងរបួសអំឡុងការប្រឈមមុខនឹងអ្នកគាំទ្រដែលប្រើប្រាស់អំពើហិង្សា កាលពីថ្ងៃអាទិត្យ។
បន្ទាប់ពីការប្រកួតដែលបញ្ចប់ដោយអង់គ្លេស ចាញ់អ៊ីតាលី ប៉ូលិសបានសរសេរនៅលើបណ្ដាញសង្គម Twitter ថា “ប្រតិបត្តិការរបស់យើងនៅវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០ កំពុងតែខិតជិតមកដល់ហើយ”។
“យើងបានធ្វើការចាប់ខ្លួនមនុស្សចំនួន ៤៩ នាក់នៅពេលថ្ងៃ ចំពោះបទល្មើសផ្សេងៗ។ យើងនឹងពង្រាយកម្លាំងនៅពេលយប់ផងដែរ”។
មន្រ្តីប៉ូលីសរបស់យើង ១៩ នាក់ បានរងរបួស ខណៈដែលពួកគេប្រឈមមុខនឹងហ្វូងមនុស្សដែលងាយនឹងបង្កហេតុ។ នេះមិនអាចទទួលយកបានទេ”។
វីដេអូមុនការប្រកួត បានបង្ហាញពីអ្នកគាំទ្រ ព្យាយាមសម្រុកចូលកីឡដ្ឋាន Wembley ហើយសន្តិសុខ បានរុញច្រានឱ្យថយក្រោយ។ អ្នកនាំពាក្យនៃកីឡដ្ឋាន Wembley បានបញ្ជាក់ថា សន្តិសុខ បានត្រូវការជំនួយពីប៉ូលីសដើម្បីបង្ក្រាបហ្វូងមនុស្សដែលមិនស្ដាប់គ្នាទាំងនោះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍