Connect with us

រយៈពេល ២ថ្ងៃនៃបុណ្យអុំទូក កាំកុងត្រូល រកឃើញចំណីអាហារតិចតួចបំផុត ដែលមានផ្ទុកសារធាតុគីមី ហាមឃាត់

ភ្នំពេញ៖ រយៈពេល២ថ្ងៃ មន្រ្តីកាំកុងត្រូលរាជធានីភ្នំពេញ សហការជាមួយនឹងមន្រ្តីជំនាញនៃមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យតាមស្តង់ និងតូបលក់ទំនិញ និង ចំណីអាហារ ដើម្បីធានាសុវត្ថិភាពចំណីអាហារជូនពលរដ្ឋ ដែលមកទស្សនាបុណ្យអុំទូក ។
យោងតាមអគ្គនាយកដ្ឋានកាំកុងត្រូល បានអោយដឹងថា ដោយបានការឯកភាពពីគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ-អន្តរជាតិ អគ្គនាយក បានចាត់តាំងឲ្យសាខាកាំកុងត្រូលទាំងអស់ក្នុងរាជធានីភ្នំពេញ ចុះទៅអង្កេតពិនិត្យទំនិញ ពិសេសចំណីអាហារដែលដាក់តាំងលក់ក្នុងបរិ វេណ និងជុំវិញកន្លែងប្រារព្ធព្រះរាជពិធី ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែទទួលបាននូវភាពកក់ក្តៅ ក្នុងការទទួលទាន និង ទទួលបានសុខភាពល្អ ។
ដោយឡែកនាថ្ងៃទីពីរ នៃព្រះរាជពិធីនេះ មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បានបន្តចុះពិនិត្យទំនិញជាចំណីអាហារ និង ភេសជ្ជពីមុខបរិវេណវត្តបុទុមវតី រហូតដល់បរិ វេណផ្សាររាត្រី និង ផ្សារចាស់ ។
ការត្រួតពិនិត្យនេះ គឺសំដៅពិនិត្យទៅលើអនាម័យ ស្លាកសញ្ញាផលិតផល ថ្ងៃផុតកំណត់រយៈពេលប្រើប្រាស់ និងសារធាតុគីមីហាមឃាត់ ដែលប្រើប្រាស់លើផលិតផលចំណីអាហារ ។ ជាលទ្ធផល នៃការពិនិត្យក្នុងចំណោម២៤គំរូ រកឃើញមាន៦គំរូជាត្រីបបែលងៀត មានសារធាតុគីមីហាមឃាត់ប៉ូរាក់ ហើយត្រូវបានក្រុមការងារធ្វើកំណត់ហេតុ ដកហូតដើម្បីកម្ទេចចោល។
ទន្ទឹមនេះ មន្រ្តីកាំកុងត្រូល ក៏បានចែកផ្សាយនូវផ្ទាំងរូបភាព Poster និងបានណែនាំឲ្យអាជីវករ អ្នកលក់ដូរ និងប្រជាពលរដ្ឋ សូមមេត្តាពិនិត្យមើលលក្ខណៈ អនាម័យ ភាពសមស្របនៃការដាក់តាំងលក់ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងចំណីអាហារ ហើយមិនត្រូវដាក់តាំង លក់ផលិតផលភេសជ្ជ ត្រូវកំដៅថ្ងៃ និងហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ឬទំនិញដែលមានសារធាតុគីមីហាមឃាត់ យកមកលក់ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកទទួលទានឡើយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម