Connect with us

ម្ចាស់ជើងឯក Euro និងម្ចាស់ជើងឯក Copa América ធ្លាប់ជួបគ្នាក្នុងការប្រកួត Artemio Franchi Trophy

ពានរង្វាន់ Artemio Franchi Trophy គឺជាការប្រកួតបាល់ទាត់ផ្លូវការមួយដែលបានធ្វើឡើងពីរដង (១៩៨៥ និង ១៩៩៣) រវាងម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប និងម្ចាស់ជើងឯកពានរង្វាន់អាមេរិកខាងត្បូង។

ពានរង្វាន់នេះ ត្រូវបានគេដាក់ឈ្មោះថាជាមរតករបស់លោក Artemio Franchi អតីតប្រធាន UEFA ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ១៩៨៣ ។ ក្រៅពីនេះ ព្រឹត្តិការណ៍ឆ្នាំ ១៩៩៣ ដែលក្រុមអាហ្សង់ទីន បានក្រុមផ្តួលដាណឺម៉ាក គឺជាពានរង្វាន់ចុងក្រោយ ដែលលោក Diego Maradona បានរកគ្រាប់បាល់ជ័យជម្នះជាមួយក្រុមជម្រើសជាតិរបស់ខ្លួន។

Artemio Franchi Trophy ដែលរៀបចំឡើងដោយ CONMEBOL និង UEFA ជាការប្រកួតរវាងក្រុមជម្រើសជាតិ ដែលអាចស្មើនឹងការប្រកួត Intercontinental Cup ដែលមានក្លិបកំពូលៗនៅទ្វីបអឺរ៉ុប និងអាមេរិកខាងត្បូង ហើយអាចត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ King Fahd Cup ដែលលេងនៅឆ្នាំ១៩៩២ ជាលើកដំបូង ហើយប្តូរឈ្មោះទៅជា FIFA Confederations up (AFC, CAF, CONCACAF, CONMEBOL, OFC, and UEFA) បន្ទាប់ពី FIFA បានកាន់កាប់អង្គភាពលើកទី៣ ក្នុងឆ្នាំ១៩៩៧ ។

ក្រុមជើងឯកចុងក្រោយ គឺក្រុមអាល្លឺម៉ង់ ដែលបានឈ្នះពានរង្វាន់ FIFA Confederations Cup នៅក្នុងឆ្នាំ ២០១៧ ដោយយកឈ្នះក្រុមឈីលី ក្នុងលទ្ធផលបច្ចេកទេស ១-០ នៅវគ្គផ្តាច់ព្រ័ត្រដើម្បីឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម