Connect with us

មិនគួរអោយជឿ បង្ហាញរូបស្នាមញញឹមបន្តិចសោះ កញ្ញា រ៉េត សូហ្សាណា ទទួលាបានការគាំទ្រយ៉ាងច្រើន

ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក រយៈពេលពីរថ្ងៃនេះ តារាចម្រៀងសាច់សរខ្ចី និងរាងតូចច្រឡឹងគួរឲ្យខ្នាញ់ កញ្ញា រ៉េត សូហ្សាណា បានបញ្ចេញមន្តស្នេហ៍ តាមរយៈស្នាម ញញឹមដ៏ទាក់ទាញដល់ទស្សនិកជន ដែលបានចូលរួមទស្សនាការប្រគុំតន្រ្តីដ៏ធំមួយនៅឯកោះពេជ្រ ។
កញ្ញា រ៉េត សូហ្សាណា បាននិយាយថា មុនពេលគាត់ឡើងច្រៀងម្តងៗ គាត់តែងតែញញឹមដើម្បីយករាសី ប៉ុន្តែ គាត់មិននឹកស្មានថា រូបភាពដែលគាត់ថត បែរជាមានគេគាំទ្រច្រើនយ៉ាងនេះសោះ ។ ដោយបានឃើញរូបភាពស្នាមញញឹមនេះ នៅកន្លែងឆាកប្រគុំតន្ត្រី ឃើញមានអ្នកគាំទ្រ (Fan) របស់គាត់ជាច្រើន បានមកទស្សនា ដែលពិតជាធ្វើអោយគាត់សប្បាយចិត្តមែនទែន ។


សម្រាប់ព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃនេះ កញ្ញា រ៉េត សូហ្សាណា ជាប់រវល់យ៉ាងខ្លាំងរកតែពេលសំរាកមិនមាន តែកញ្ញា មិនបានត្អូញត្អែរនោះឡើយ គឺគាត់សប្បាយចិត្ត និងរីករាយដើម្បីខំប្រឹងអោយអស់កម្លាំងកាយចិត្ត បំពេរអារម្មណ៍ជូនទស្សនិកជនអោយកាន់តែសប្បាយ ។
កញ្ញា រ៉េត សូហ្សាណា ក៏សូមជូនពរ ពុកម៉ែ បងប្អូន ក្នុងឱកាសបុណ្យអុំទូកនេះ សូមអោយធ្វើដំណើរជួបតែសុខសុវត្ថិភាព បើកបរចេះអធ្យាស្រ័យគ្នាទៅវិញទៅមក និងកុំភ្លេចពាក់ខ្សែក្រវាត់ និង ពាក់មួកសុវត្ថិភាព ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម